Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញសំណេះសំណាល ទទួលទានអាហារថ្ងៃត្រង់ ជាមួយ កម្មករ-និយោជិត រោងចក្រ ស៊ិនគី អឹភែរឹល នៅខេត្តកំពង់ឆ្នាំង

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ២០ ខែ​មករា ឆ្នាំ ២០២៦ នេះ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ឆ្នាំង រួម​ជាមួយ​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប និង​លោកស្រី ស៊ា​វ​យៀន ឈាន (Xiaoyan Qian) នាយិកា​ការិយាល័យ​ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង​ឡាវ នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បាន​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​​កម្មករ-និយោជិត នៅ​រោងចក្រ ស៊ិន​គី អឹ​ភែ​រឹល (SHINKI APPAREL (CAMBODIA) CO., LTD.) ក្នុង​ខេត្ត​កំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​ជួប​សំណេះសំណាល​ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល និង​បរិយាកាស​ដ៏​រីករាយ​ នាពេលនេះ បាន​ធ្វើ​ឲ្យ​កម្មករ-និយោជិត​ សម្តែង​នូវ​ក្តី​ត្រេកអរ​យ៉ាង​ខ្លាំង​ចំពោះ​វត្តមាន​របស់​ថ្នាក់ដឹកនាំ​ក្រសួង និង​ថ្នាក់ដឹកនាំ​ខេត្ត ដែល​ស​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់ និង​ផ្តល់​នូវ​ភាព​កក់ក្តៅ​យ៉ាង​ខ្លាំង​ដល់​ពួកគាត់។

ការ​អញ្ជើញ​ចុះ​ជួប និង​ទទួលទាន​អាហារ​ផ្ទាល់​ជាមួយ​កម្មករ-និយោជិត​ នេះ គឺជា​ឱកាស​ដ៏​សំខាន់​សម្រាប់​ថ្នាក់ដឹកនាំ​ក្នុង​ការ​ស្វែងយល់​ពី​ស្ថានភាព​ការងារ​ប្រចាំថ្ងៃ និង​ទុក្ខធុរៈ​របស់​កម្មករ-និយោជិត​ដោយ​ផ្ទាល់ ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

បច្ចុប្បន្ន រោងចក្រ ស៊ិន​គី អឹ​ភែ​រឹល មាន​កម្មករ-និយោជិត​ បំពេញ​ការងារ​សរុប​ប្រមាណ ៦ ៨០០ នាក់ ហើយក៏​កំពុង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​បន្ថែម​ទៀត​ផង​ដែរ។ កម្មករ​នៅ​ទីនេះ ទទួល​បាន​ប្រាក់ឈ្នួល​សមរម្យ និង​អត្ថប្រយោជន៍​ផ្សេងៗ ជា​ច្រើន​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល ជាមួយ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ រួមមាន អាហារដ្ឋាន​ស្តង់ដារ និង​កន្លែង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ប្រកប​ដោយ​ផាសុកភាព។

លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់​រោងចក្រ​ដែល​បាន​សម្របសម្រួល​រៀបចំ​កម្មវិធី​សំណេះសំណាល​ដ៏​មាន​អត្ថន័យ​នេះ និង​ដែល​តែងតែ​ចូលរួម​គោរព​ច្បាប់​ស្តីពី​ការងារ អនុវត្ត​នូវ​ស្ដង់ដារ​ការងារ​បាន​យ៉ាង​ល្អ​ប្រសើរ ក៏ដូចជា​ផ្តល់​អត្ថប្រយោជន៍​នានា​ជូន​ដល់​កម្មករ ស្របតាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម