ព័ត៌មានជាតិ
ទីម័រខាងកើតបន្តស្នើកម្ពុជា ជួយឱ្យបានចូលជាសមាជិកអាស៊ាន
រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតលោកជំទាវបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រ៉េស ម៉ាញ៉ូ(ADALJÍZA ALBERTINA XAVIER REIS MAGNO) បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ានជួយដល់ប្រទេសទីម័រខាងកើត ឱ្យបានចូលជាសមាជិកអាស៊ាន។ ការស្នើនេះ នៅក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ២៨ មករានេះ។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឲ្យដឹងថា ក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្រ្តីការបរទេសទីម័រខាងកើតបានគោរពស្នើសុំសម្ដេចតេជោ ដើម្បីបញ្ជូនអ្នកបច្ចេកទេសទីម័រខាងកើតមកសិក្សាពីកម្ពុជា ពាក់ព័ន្ធនឹងការចូលខ្លួនទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក WTO និងការចូលខ្លួនទៅក្នុងសហគមន៍អាស៊ាន។ លើសពីនេះទៀត លោកជំទាវ បានគោរពស្នើសុំសម្ដេចតេជោក្នុងនាមជាប្រធានអាស៊ានជួយប្រទេសទីម័រខាងកើតឲ្យបានចូលជាសមាជិកអាស៊ាន ហើយក៏បានគោរពស្នើសុំអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោផងដែរ ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
ជាការឆ្លើយតបទៅនឹងសំណើនៃការសុំចូលជាសមាជិកអាស៊ានសម្ដេចតេជោ មានប្រសាសន៍ថា កម្ពុជា តែងតែគាំទ្រប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ាន ហើយចំពោះមុខកម្ពុជានឹងបន្តជំរុញ សសរស្ដម្ភសេដ្ឋកិច្ច និងសង្គម វប្បធម៌អាស៊ាន ខិតខំរៀបចំបេសកកម្មស្វែងរកការពិតនៅប្រទេសទីម័រខាងកើតឲ្យបានឆាប់ ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ និងរៀបចំផែនទីចង្អុលផ្លូវ និងពេលវេលាច្បាស់លាស់ សម្រាប់ទីម័រខាងកើត ចូលជាសមាជិកអាស៊ាន។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីសម្ដេចតេជោនាយករដ្ឋមន្ត្រី ស្វាគមន៍ក្នុងការបញ្ជូនអ្នកបច្ចេកទេសទីម័រខាងកើត មកកម្ពុជាដើម្បីសិក្សាស្វែងយល់ក្នុងការ ចូលជាសមាជិកអង្គការ WTO និងការចូលជាសមាជិកអាស៊ានហើយជាមួយនេះសម្ដេចក៏ស្នើឲ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរជួបពិភាក្សាគ្នាដើម្បីរិះរកវិធីជំរុញ ឲ្យមានការផ្លាស់ប្ដូរផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មឡើងវិញ ជាពិសេសជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងអនុស្សរណៈ ដែលបានចុះហត្ថលេខារួចហើយ ។
ជាងនេះទៀតសម្ដេចតេជោបានស្នើឲ្យទីម័រខាងកើត ចាប់ផ្ដើមពិនិត្យលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ក្នុងការចាប់បញ្ជាទិញអង្ករពីកម្ពុជា ហើយក្នុងការបញ្ជាទិញអង្ករពីកម្ពុជានេះ សម្តេចតេជោ មានប្រសាសន៍ថា អ្នកវិនិយោគរបស់ទីម័រខាងកើត អាចមកវិនិយោគ ទាំងខាងម៉ាស៊ីនកិនស្រូវទាំងឃ្លាំងស្តុកស្រូវ និងទាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់នាំចេញ ដើម្បីជាស្ថេរភាពក្នុងការផ្គត់ផ្គង់អង្ករទៅប្រទេសទីម័រខាងកើត។ សម្ដេចតេជោ ក៏បានស្នើឲ្យទីម័រខាងកើត ពិចារណាលើការផ្ដួចផ្ដើមឲ្យមានកិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង ជាពិសេសពិនិត្យឲ្យមានកិច្ចព្រមព្រៀងគាំពារវិនិយោគ ,កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនិងកិច្ចព្រម ព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរផងដែរ៕ ដោយ៖ ណារី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


