ព័ត៌មានអន្ដរជាតិ
ទីម័រខាងកើត ប្រាប់ អូស្ត្រាលី និងឥណ្ឌូណេស៊ី គេងឲ្យលក់ស្កប់ស្កល់ ព្រោះខ្លួន មិនស្វែងរកទំនាក់ទំនងយោធាជាមួយចិន ទេ
យោងតាមលោកប្រធានាធិបតី Jose Ramos-Horta, ប្រទេសទីម័រខាងកើត មិនបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសចិន ដើម្បីរឹតចំណងការទូតរវាងប្រទេសទាំងពីរឡើយ។ លោកបន្ថែមថា ដូច្នេះ អូស្ត្រាលី និងឥណ្ឌូណេស៊ី អាចគេងលក់ស្កប់ស្កល់ ពីព្រោះប្រជាជាតិកោះមួយនេះ នឹងមិនក្លាយជាក្តីកង្វល់ដល់សន្តិសុខដល់ប្រទេសជិតខាងនោះទេ។

កិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីបង្កើតទំនាក់ទំនងសន្តិសុខ ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលស្ថិតនៅជិតអូស្ត្រាលី នាំឲ្យទីក្រុងកង់បេរ៉ាព្រួយបារម្ភ ហើយនាំឲ្យវិស័យការពារជាតិរបស់អូស្ត្រាលី ត្រូវផ្លាស់ប្តូរវិធីសាស្រ្តនាពេលថ្មីៗនេះ ដើម្បីការពារភាគខាងជើងរបស់ខ្លួន។
ម្ចាស់ជយលាភីពានរង្វាន់ណូបែលសន្តិភាពរូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា ក្របខណ្ឌយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលចុះហត្ថលេខាដោយទីម័រខាងកើត ក្នុងអំឡុងពេលកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រី Xanana Gusmao និងប្រធានាធិបតីចិន Xi Jinping នៅក្នុងប្រទេសចិន កាលពីសប្តាហ៍មុន បានគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក្នុងវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

លោកបន្តថា កិច្ចព្រមព្រៀងនេះ ក៏បានផ្តល់វិសាលភាព សម្រាប់ការផ្តល់មូលនិធិពីប្រទេសចិន រួមទាំងប្រាក់កម្ចីរដ្ឋាភិបាល និងពាណិជ្ជកម្មដល់ទីម័រខាងកើតផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនយោបាយអូស្ត្រាលីមួយចំនួន បានសម្តែងក្តីព្រួយបារម្ភបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា កិច្ចព្រមព្រៀងរបស់ទីក្រុងប៉េកាំងជាមួយទីម័រខាងកើត ដែលមានចម្ងាយប្រហែល៧០០គីឡូម៉ែត្រ ភាគពាយព្យប្រទេសអូស្ត្រាលី ក៏គ្របដណ្តប់លើផ្នែកយោធាផងដែរ។
លោក Ramos-Horta និយាយថា “យើងមិនបានពិភាក្សាអំពីទាក់ទងនឹងកិច្ចសហប្រតិបត្តិការយោធាឡើយ មិនដែលពិភាក្សាសោះ ហើយភាគីចិន ក៏មិនដែលលើកឡើងពីបញ្ហានេះដែរ”។
សូមបញ្ជាក់ ទីម័រខាងកើត ឬត្រូវបានគេស្គាល់ថា ទីម័រលេស្ត មានបំណងចូលរួមជាមួយប្លុកអាស៊ាន ក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៥ ខណៈប្រទេសនេះ ព្យាយាមកាត់បន្ថយអត្រាភាពក្រីក្រខ្ពស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ ទីម័រខាងកើតថ្កោលទោសយោធាមីយ៉ាន់ម៉ាចំពោះការបណ្តេញមន្ត្រីការទូតជាន់ខ្ពស់របស់ខ្លួនចេញពីប្រទេស

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ