Connect with us

ព័ត៌មានជាតិ

ការព្យាបាលដោយចលនាជាវិជ្ជាជីវៈវេជ្ជសាស្ត្រដ៏សំខាន់សម្រាប់ស្តារលទ្ធភាពពលកម្មជនមាន​ពិការភាពនៅកម្ពុជា​

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវ​និតិ​សម្បទាបាន​មានប្រសាសន៍ថា ​ការ​ព្យាបាលដោយ​ចលនា​ គឺជា​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ដ៏​មាន​សារៈសំខាន់ និង​ចាំបាច់​បំផុតក្នុង​ការស្តារ​លទ្ធភាព​ពលកម្ម​ដល់​អ្នកជំងឺ និង​ជន​មាន​ពិការភាព​ឱ្យទទួលបាន​នូវ​មធ្យោបាយ និង​ឧបករណ៍​អវយវៈ​សិប្បនិម្មិត ​និង​រណបសម្រាប់​ជា​ជំនួយ​ក្នុងការ​ធ្វើដំណើរ និងបំពេញការងារ​ប្រចាំថ្ងៃ​ប្រកប​ដោយ​ប្រសិទ្ធភាព​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាតជាតិ​ព្យាបាល​ដោយ​ចលនា​លើក​ទី​២១ របស់​សមាគម​អ្នក​ព្យាបាល​ដោយ​ចលនា​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២៨ ខែ​មករា លោក ហឿន សុ​ផុន អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ចអតីតយុទ្ធជន​និង​យុវ​និតិ​សម្បទា​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិការដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ដើម្បី​លើកស្ទួយ​វិស័យ​ពិការភាព​នៅ​កម្ពុជា សំដៅ​ជួយ​ដល់​ជន​មាន​ពិការ​ភាព​ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ទទួលបាន​គុណភាព​ជីវិត​ល្អប្រសើរ គ្មាន​ការរើសអើង ទទួលបាន​សេវា​សង្គម​និង​សេវាសាធារណៈ​ប្រកបដោយ​គុណភាព រួមទាំង​ជំរុញ​ឱ្យ​ជន​មាន​ពិការភាព​បាន​ចូលរួម​គ្រប់​សកម្មភាព​ក្នុងសង្គមទាំង​ការចុះឈ្មោះ​បោះឆ្នោត និង​ឈរឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ការទទួលបាន​ការគោរព​សិទ្ធិ​និង​សេចក្ដីថ្លៃថ្នូរព្រមទាំង​ការគិតគូរ​ដាក់បញ្ចូល​ពិការភាព​ក្នុង​គ្រប់​វិស័យ ។​

លោក​បាន​បន្តថា​ រាជរដ្ឋាភិបាល​បាន​កែសម្រួល និង​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត ការចុះ​ផ្សព្វផ្សាយ​ការយល់ដឹងអំពី​វិស័យ​ពិការភាព​ទៅគ្រប់​ក្រសួង​ស្ថាប័នរដ្ឋ ទាំង​ថ្នាក់ក្រោមជាតិ វិស័យ​ឯកជន​ សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍ​នានា ដើម្បី​គាំទ្រដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចិរភាព​សម្រាប់​ជន​មាន​ពិការភាព នៅ​ប្រទេស​កម្ពុជា​។​

លោក សូ វិសាល ប្រធានស្តីទីសមាគម​អ្នក​ព្យាបាល​ដោយ​ចលនា​កម្ពុជា​បាន​មានប្រសាសន៍ថា​ ទន្ទឹមនឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់​សមាគម​វិស័យ​ព្យាបាល​ដោយ​ចលនា នៅតែ​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ចម្បង​ចំនួន​២ ក្នុងចំណោម​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​នៅតាម​មជ្ឈមណ្ឌល​ស្ដារ​កាយ​សម្បទាដូចជា​មានការ​ថយចុះ​គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនាដែល​បម្រើ​ការងារ​នៅតាម​មជ្ឈមណ្ឌល​ស្តារ លទ្ធភាព​ពលកម្ម​ទាំង​១២ដោយសារតែ​ម្ចាស់ជំនួយ​មួយចំនួន​បានបញ្ចប់​គម្រោង​ក្នុងការ​គាំទ្រដល់​សេវា​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទាហើយ​គ្រូពេទ្យ​មួយចំនួន​ក៏បាន​ផ្លាស់​ទៅ​បម្រើ​ការងារ​នា តាម​ស្ថាប័ន​ផ្សេងៗ​ទៀតជាពិសេស​បាន​ប្រឡង​ជាប់​ក្របខណ្ឌ​ជា​មន្ត្រី​សុខាភិបាល​នៅតាម​មន្ទីរពេទ្យ​នានា​។​

លោក​បាន​បន្តទៀតថា​ ប​ន្ថែ​ម​ពីនេះ​ក៏មាន​ការលំបាក​ក្នុងការ​ជ្រើសរើស​គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា​ឲ្យ​បម្រើ​ការងារនៅតាម​មជ្ឈមណ្ឌល​ស្គារ​លទ្ធភាព​ពលកម្ម​មួយចំនួន​ឡើងវិញ ដូចជា​មជ្ឈមណ្ឌល​ស្គា​លទ្ធភាព​ពល​កម្មខ សៀមរាប ក្រចេះ តាកែវព្រៃវែង​ជាដើម​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម