ព័ត៌មានជាតិ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចិននេះ សណ្ឋាគារលំដាប់ផ្កាយនៅខេត្តកំពតមានអ្នកកក់ច្រើនរហូត ៩០ ភាគរយ
មន្ត្រីជំនាញ និងអ្នកគ្រប់គ្រងសណ្ឋាគារលំដាប់ផ្កាយនៅខេត្តកំពត បានលើកឡើងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដែលនឹងចូលមកដល់នៅពេលខាងមុខនេះ ការកក់បន្ទប់ស្នាក់នៅរបស់ភ្ញៀវមានការកើនឡើងច្រើនច្រើនខុសពីពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២២ កន្លងទៅ ដែលភ្ញៀវបានកក់តែបន្ទប់ វីឡា បឹងហ្គាឡូ ផ្ទះលម្ហែ រីស៊តនៅតាមតំបន់មាត់ឆ្នេរ និងមាត់ព្រែកច្រើន។ ក៏ប៉ុន្តែ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន សណ្ឋាគារលំដាប់ផ្កាយ និងកន្លែងស្នាក់នៅខ្លះបានទទួលការកក់៩០% និងកន្លែងខ្លះទៀតបានជាង ៦០%ហើយ ។

អ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារ “Castle bay view” ស្ថិតនៅភូមិអូតូច សង្គាត់អណ្តូងខ្មែរ ក្រុងកំពត បានឱ្យដឹងថា គិតមកត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ សណ្ឋាគារទទួលការកក់បន្ទប់ស្នាក់នៅបានច្រើន និងលឿនជាងឱកាសបុណ្យចូលឆ្នាំសកលកន្លងទៅ។សម្រាប់ថ្ងៃទី១ការកក់បន្ទប់បាន៩០% នៅថ្ងៃទី២ បាន៨០% និងទី៣បានចំនួន៦០%ហើយ ។ អ្នកគ្រប់គ្រង់រូបនេះ បានបញ្ជាក់ថា ចំនួនអ្នកកក់នឹងអាចពេញនៅក្នុងឱកាសបុណ្យចូលឆ្នាំចិនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ចំណែក អ្នកគ្រប់គ្រង់សណ្ឋាគារGood Time Relax Resort ស្ថិតនៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ បានឱ្យដឹងដែរថា សម្រាប់កន្លែងលោកគិតជាមធ្យមចំនួននៃភ្ញៀវបានកក់បន្ទប់ទាំងបីថ្ងៃបានជាង ៥០%ហើយ។ សម្រាប់ពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ តម្លៃបន្ទប់នៅ Good Time Relax Resort មានការបញ្ចុះតម្លៃ ៣០% ដល់ភ្ញៀវទេសចរ និងមានផ្តល់សេវាជិះទូកកាយយ៉ាកកម្សាន្តតាមដងព្រែកដោយឥតគិតថ្លៃ។
ចំណែក ឯម្ចាស់រមណីយដ្ឋានដូងទេរឯណោះវិញ ក៏បានប្រាប់ដែរថា រមណីយដ្ឋានដូងទេរ ក៏ទទួលការកក់បន្ទប់បាន៩០% ហើយនៅក្នុងឱកាសដ៏ពិសេសនេះ ហើយរមណីយដ្ឋាននឹងរៀបចំប្រគុំតន្ត្រីនៅលើទូកទេសចរណ៍ ដើម្បីឱ្យភ្ញៀវរាំលេងកម្សាន្តនៅលើឆ្នេរខ្សាច់ និងមានកម្មវិធីចាប់អាំងប៉ាវជូនភ្ញៀវដែលមកស្នាក់នៅនិងកម្សាន្តនៅរមណី យដ្ឋានផងដែរ។

យ៉ាងណាក៏ដោយ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឲ្យដឹងថា ការកក់បន្ទប់ទើបតែបានក្នុងរង្វង់ជាង ១០ ភាគរយប៉ុណ្ណោះ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺការកក់បន្ទប់សណ្ឋាគារលំដាប់ផ្កាយ(៤&៥)មានច្រើន និងមានសន្ទុះលឿនជាងកាលពីពេលបុណ្យឆ្លងឆ្នាំកសល ។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា ក្រុមការងារមន្ទីរនៅតែបន្តចុះណែនាំអប់រំនៅតាមរមណីយដ្ឋាន និងកន្លែងផ្តល់សេវាទេសចរណ៍ឱ្យអនុវត្តតាមវិធាន SOP ឱ្យបានល្អរក្សាអនាម័យពិសេសត្រូវអនុវត្ត វិធាន បីកុំ បីការពារ ជាប្រចាំ៕
អត្ថបទ ៖ ណារី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


