Connect with us

ព័ត៌មានជាតិ

ប្រមុខដឹកនាំកម្ពុជា អះអាងថា បច្ចុប្បន្ន រាជធានីភ្នំពេញ មានអគារខ្ពស់ៗដល់ទៅជាង១ពាន់៦រយអគារ

បានផុស

នៅ

នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសលើផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីការរីកចម្រើនខ្លាំងនៅរាជធានីភ្នំពេញ។ ក្នុងនោះ សម្តេចតេជោ បានអះអាងថា មកដល់ពេលបច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានអគារខ្ពស់ៗប្រមាណ១ ៦០៣អគារឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជាងពាក់កណ្ដាលជីវិតទៅហើយ ពេលខ្លះ សម្ដេចមើលទីក្រុងភ្នំពេញមិនស្គាល់ច្បាស់នោះទេ នៅពេលមើលរូបភាពតាមរយៈការបញ្ចាំងតាមទូរទស្សន៍ និងប្រព័ន្ធព័ត៌មានផ្សេងៗ។ បើតាមសម្តេចនាយករដ្ឋមន្រ្តី  គឺអគារខ្ពស់ៗនៅរាជធានីភ្នំពេញដែលចាប់ពីកម្ពស់៥ ជាន់ទៅ ៩ជាន់ ទៅជាង៥០ជាន់ មានប្រមាណ១៦០៣ អគារ។ ក្នុងនោះ ចាប់ពី៥ ជាន់ជាន់ឡើងទៅ៩ ជាន់ មានជាង ៩២៦ អគារ  ពីជាន់១០ ទៅ១៩ ជាន់ មាន៤៥២ អគារ ពី២០ ជាន់ទៅ២៩ ជាន់ មាន១២០ អគារ ពី៣០ ទៅ៣៩ ជាន់ មានចំនួន ៦៥ អគារ  និងអគារខ្ពស់ចាប់ពី៤០ជាន់ឡើង មាន៤០ អគារ។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ក្រោយថ្ងៃ ៧ មករា ១៩៧៩ ប្រទេសកម្ពុជា មានអគារដែលខ្ពស់ជាងគេត្រឹម៧ ជាន់ ហើយមានតែមួយប៉ុណ្ណោះ។ សម្តេចថា មកដល់ពេលនេះ ទីក្រុងភ្នំពេញ មានប្រជាពលរដ្ឋរស់នៅរហូតដល់ទៅជាង២ លាននាក់ ហើយបន្ថែមទៅដោយសំណង់រីកដុះដាលយ៉ាងខ្លាំងដែលទីក្រុងនេះ រីកទាំងទំហំផង ឬទាំងជម្រៅផង ដែលពីមុនមានទំហំជាង៣០០ គីឡូម៉ែត្រការ៉េ។ ប៉ុន្តែមកដល់បច្ចុប្បន្ន គឺឡើងជាង៧០០ គីឡូម៉ែត្រការ៉េ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា តម្លៃដីនៅទីក្រុងភ្នំពេញលើកឡើងខ្ពស់មែនទែន ដែលធ្វើឲ្យគេបន្ទោសថា សម្ដេចធ្វើឲ្យដីឡើងថ្លៃ ហើយតំបន់ត្រើយម្ខាង កាលពីមុនដែលគេហៅថា តំបន់ដើមត្រែងយោលតែប៉ុណ្ណោះ។ ប៉ុន្តែមកដល់ពេលនេះ គ្មានដើមត្រែងយោលទៀតទេ គឺមានសុទ្ធតែអគារ ដូច្នេះនេះបញ្ជាក់ពីការអភិវឌ្ឍ និងពីការរីកចម្រើនរបស់ប្រទេស។ ត្រង់ចំណុចនេះ សម្ដេចចេះតែឆ្ងល់ជាមួយអ្នករីះគន់ខ្លះ ដែលតែងតែលើកឡើងថា ធ្វើយូរទៅ ក្រទៅៗ!៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម