Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អនុញ្ញាតឱ្យ​សប្បុរសជន ដែល​ឧបត្ថម្ភ​ដល់​កងទ័ព និង​សមាគម TYDA ចូលជួប​សម្តែង​ការគួរសម

បានផុស

នៅ

នា​ពេល​ថ្មីៗ​នេះ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក ស្ថិតក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ឯកឧត្តម ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​សប្បុរសជន​ជាច្រើនរូប ដែល​បាន​ចូលរួមចំណែក​ជួយឧបត្ថម្ភ​អំណោយ​ជា​សម្ភារ​បរិក្ខារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ហើយ​ក្នុង​នោះ​ក៏មាន​ការចូលរួម​ផងដែរ​ពី​ទីប្រឹក្សា​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ជំនួប​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក នាម​នាយទាហាន នាយទាហានរង និង​ពលទាហាន កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា​សមាជិក សមាជិកា នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) និង​ក្រុមគ្រូពេទ្យ​សម្តេច​តេ​ជោ​ប្រឆាំង​កូ​វីដ​-១៩ នូវ​អំណរគុណ​ចំពោះ​សមានចិត្ត​ដ៏​ថ្លៃថ្លា​របស់​សប្បុរសជន ដែល​បានរួម​ចំណែក​ឧបត្ថម្ភ​ថវិកា និង​សម្ភារ​បរិក្ខារ ដើម្បី​គាំទ្រ​ដល់​កងទ័ពជើងគោក ក៏ដូចជា​សមាគម TYDA នៅក្នុង​បេសកកម្ម​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។

ចំណែក​លោក​បណ្ឌិត ហេង វុទ្ធី ក្នុងនាម​សមាគម​អ្នកវិនិយោគ​ចិន​នៅ​កម្ពុជា និង​ជួសមុខ​ឱ្យ​សប្បុរសជន​ទាំងអស់ បាន​គោរព​ថ្លែងអំណរគុណ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ដែល​បាន​ខិតខំ​ប្រឹងប្រែង​លះបង់​អស់កម្លាំង​កាយ​ចិត្ត ដោយ​មិន​ខ្លាច​នឿយហត់​នៅក្នុង​បេសកកម្ម​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ រហូត​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​ជា​មេទ័ព​អាវ​ស​ដ៏​អង់អាច​។

​ជាការ​ឆ្លើយតប លោក​មេបញ្ជាការ​កងទ័ព​ជើងគោក ក៏បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ស្មារតី​ជួយ​គ្នា​ទៅវិញ ទៅមក​ក្នុង​កាលៈទេសៈ​លំបាក ជាពិសេស​ក្នុង​ស្ថានការណ៍​នៃ​ជំងឺ​កូ​វីដ​-១៩​។ លោក​បន្តថា នៅ​កម្ពុជា សភាព​រីក​រាលដាល​នៃ​ជំងឺ​នេះ​កំពុងស្ថិត​ក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន ខណៈ​បណ្តា​ប្រទេស​លើ​សកលលោក​កំពុង​ប្រឈម​ខ្លាំង​នៅឡើយ ដែល​នេះ​គឺជា​ជោគជ័យ​មួយ​គួរ​ជាទី​មោទនៈ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ។

លោក​ថា ជោគជ័យ​នេះ គឺ​ពិតជា​មិនអាច​កាត់ផ្តាច់​បាន​ពី​ការចូលរួមចំណែក​យ៉ាងសកម្ម​របស់​មន្ត្រីរាជកា​រ ក្រុមគ្រូពេទ្យ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក៏ដូចជា​អង្គការ សមាគម​ទូទាំងប្រទេស​នោះឡើយ ជាពិសេស​ការចូលរួម​ចំណែក​គាំទ្រ​ពី​សំណាក់​សប្បុរសជន និង​វិស័យ​ឯកជន​នានា ក៍​ដូចជា​ពី​បណ្តា​ប្រទេស​ជា​មិត្ត​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម