ព័ត៌មានជាតិ
ខេត្តស្វាយរៀង មានរោងចក្រ-សហគ្រាសចំនួន ២៤៧កន្លែង និងមានកម្មករបម្រើការងារជាង ៩ម៉ឺននាក់
មកដល់ពេលនេះ ខេត្តស្វាយរៀងមានរោងចក្រ-សហគ្រាសចំនួន ២៤៧កន្លែង និងមានកម្មករ-និយោជិត កំពុងបម្រើការងារជាង ៩ម៉ឺននាក់។ ក្នុងនោះដែរ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២កន្លែង ដោយ ៩កន្លែងកំពុងដំណើរការ និង៣កន្លែងទៀត មិនទាន់ដំណើរការនៅឡើយទេ។ នេះបើតាមការឲ្យដឹង ពីមន្ត្រីជំនាញផ្នែកការងារ នៃខេត្តស្វាយរៀង។
លោក អ៊ូ សុខឃឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តស្វាយរៀង” នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈនេះថា កាលពីដើមឡើយ នៅក្នុងខេត្តស្វាយរៀង មិនមានរោងចក្រ-សហគ្រាសអ្វីធំដុំនោះទេ គឺមានត្រឹមតែសិប្បកម្មតូចតាច ដូចជា៖ សិប្បកម្មផលិតឥដ្ឋ និងសិប្បកម្មផលិតទឹកកកជាដើម។
ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ខេត្តស្វាយរៀងមានការអភិវឌ្ឍរីកចំរើន គួរជាមោទនភាព។ បច្ចុប្បន្ននេះ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២កន្លែង និងបាននិងកំពុងដំណើរការចំនួន ៩ហើយ។
លោក អ៊ូ សុខឃឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង បានឲ្យដឹងបន្តថា រោងចក្រ-សហគ្រាស នៅក្នុងខេត្តស្វាយរៀងមានចំនួន ២៤៧កន្លែង និងមានកម្មករ-និយោជិត កំពុងបម្រើការងារចំនួន ៩២៩ ០៤នាក់ ។ ក្នុងស្ត្រីមានចំនួន ៥៦ ១៤៨នាក់។ លោកថា ដោយសារមានរោងចក្រ-សហគ្រាសនេះ បានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ ដែលជាកម្មករ-និយោជិត នៅក្នុងខេត្តស្វាយរៀង ពីមួយឆ្នាំទៅមួយឆ្នាំ មានភាពល្អប្រសើរជាបន្តបន្ទាប់។
លោក អ៊ូ សុខឃឿន បានបញ្ជាក់បន្ថែមថា នៅក្នុងខេត្តស្វាយរៀង ប្រាក់ខែរបស់កម្មករ-និយោជិត ទទួលបានយ៉ាងតិចបំផុតចំនួន ២៣០ដុល្លារអាមេរិក។ ក្នុងនោះ មានប្រាក់ឈ្នួលប្រចាំខែក្នុងឆ្នាំ ២០២២ ចំនួន ១៩៤ដុល្លារ, បូករួមជាមួយអត្ថប្រយោជន៍ផ្សេងទៀត ដូចជា៖ ប្រាក់រង្វាន់ការងារទៀងទាត់, ប្រាក់ថ្លៃធ្វើដំណើរ និងស្នាក់នៅ, ប្រាក់សម្រាប់អាហារថ្ងៃត្រង់, និងប្រាក់រង្វាន់អតីតភាពការងារជាដើម។
ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង ក៏បានលើកឡើងផងដែរថា ប្រសិនបើកម្មករ-និយោជិតម្នាក់ ទទួលបានប្រាក់ឈ្នួលចំនួន ២៣០ដុល្លារ គុណនឹងចំនួនកម្មករ-និយោជិតទាំងអស់ចំនួន ៩២៩ ០៤នាក់ នឹងអាចទទួលបានប្រាក់សរុបមិនតិចជា ២១លានដុល្លារអាមេរិកក្នុង ១ខែ នោះទេ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


