ព័ត៌មានជាតិ
មានដឹងអត់ នៅស្រុកបន្ទាយស្រីមួយមានរមណីយដ្ឋាន ជាង ៥០ កន្លែង កំពុងលាក់ខ្លួន
បើយើងក្រឡេកមកមើលនៅស្រុកបន្ទាយស្រី គឺជាស្រុកដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប ដែលមានភាពលេចធ្លោខ្លាំងតាមរយៈ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានស្អាត ក៏ដូចជាការចូលរួមសហការគ្នាយ៉ាងស្រុះដៃពីសំណាក់ប្រជាពលរដ្ឋជាមួយថ្នាក់ដឹកនាំ ក្នុងការអភិវឌ្ឍស្រុកមួយនេះ ប្រកបដោយផាសុកភាពផងដែរ។

ក្រៅពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅទស្សនាប្រាង្គប្រាសាទនានា ក្នុងខេត្តសៀមរាប និងស្រុកបន្ទាយស្រីដោយផ្ទាល់ ក្នុងនោះក៏មានទេសភាពដ៏ស្រស់ស្អាតបរិសុទ្ធបែបស្រុកស្រែ បានកែច្នៃមុខមាត់ទៅជាតំបន់ទេសចរណ៍ជាច្រើនកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរ។

រមណីយដ្ឋានបែបស្រុកស្រែមានស្ទើរតែពេញឃុំនៃស្រុកបន្ទាយស្រី កំពុងតែអង្រួនបេះដូងភ្ញៀវទេសចរឲ្យទៅកម្សាន្ត លំហែកាយ យ៉ាងស្ងប់ស្ងាត់ គយគន់ទេសភាពដ៏ស្រស់បំព្រង។


ទោះបីជារមណីយដ្ឋានមួយចំនួនមានលក្ខណៈសាមញ្ញ ប៉ុន្តែវាបានលម្អភ្នែកភ្ញៀវទេសចរ ដោយទេសភាពវាលស្រែស្រស់ត្រកាល ហ៊ុមព័ទ្ធដោយដើមឈើ ព្រៃភ្នំ ខៀវស្រងាត់ បង្កើតបានជាខ្យល់អាកាសល្អដ៏បរិសុទ្ធ អាចឲ្យអ្នកដែលបានទៅដល់ រំសាយអស់ទុក្ខកង្វល់ ធូរស្រាលពីភាពនឿយហត់ទាំងឡាយ។ ក្រៅពីនោះ រមណីយដ្ឋាន ដ៏ស្រស់ត្រកាលក៏មានរៀបចំផ្លូវដើរ ជាលក្ខណៈស្ពានឈើ ភ្ជាប់ទៅទោងមួយ ដែលត្រៀមចាំទទួលស្វាគមន៍ភ្ញៀវទេសចរ អាចថតរូបលេងកម្សាន្តទៀតផង។ មិនតែប៉ុណ្ណោះមានកញ្ចុះសម្រាប់អង្គុយលេង ព្រមទាំងមានទូក និង ក្បូន សម្រាប់ភ្ញៀវជិះលេងកម្សាន្ដផងដែរ។



លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី ឲ្យដឹងនៅព្រឹកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះថា ក្នុងនាមថ្នាក់ដឹកនាំនៃស្រុកបន្ទាយស្រី លោកតែងតែផ្តល់ជាយោបល់ និងគំនិតល្អៗដល់ពលរដ្ឋនិងអ្នកវិនិយោគនៅក្នុងស្រុកឲ្យមានការប្រឹងប្រែងចូលអភិវឌ្ឍន៍ និងចូលរួមថែរក្សាអនាម័យ។ ជាងនេះទៅទៀត គឺជួយជាគំនិតរៀបចំភូមិឋានឲ្យស្រស់ស្អាត ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាដោយក្តីរីករាយ។ លោកបន្ថែមថា នៅក្នុងស្រុកបន្ទាយស្រី បន្ទាប់ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនាប្រាង្គប្រាសាទរួចមក ក៏មានតំបន់រមណីយដ្ឋានប្រមាណជាង៥០កន្លែង ដែលអាចធ្វើឲ្យអ្នកទស្សនាកម្សាន្តដោយក្តីរីករាយ៕
អត្ថបទ៖ កុសល
រូបភាព៖ ទៅលេងបន្ទាយស្រី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


