Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២១ សមត្ថកិច្ចពិន័យបទល្មើសចរាចរណ៍ បានជិត ៥លានដុល្លារ

បានផុស

នៅ

លោកនាយឧត្តមសេនីយ៍ យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក( គ.ស.ច.គ ) បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២១ សមត្ថកិច្ចពិន័យបទល្មើសចរាចរណ៍បានចំនួន ១៩.៩១១.៨៩៥.០០០រៀលស្មើនឹងប្រមាណជិត ៥លានដុល្លារអាមេរិក។

ថ្លែងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី ៩ កម្ភៈនេះ លោកនាយឧត្តមសេនីយ៍ យុន ឈុន្នី បានបន្ដថា ប្រតិបត្តិការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរា​ចរណ៍ផ្លូវគោកប្រចាំឆ្នាំ ២០២១ គឺបានត្រួតពិនិត្យយានយន្តសរុបចំនួន ២.១១២.៦៧០គ្រឿង ក្នុងនោះ ម៉ូតូចំនួន ៦៤%។

រកឃើញយានយន្តល្មើស និងពិន័យចំនួន ២២៣.៨៧៩គ្រឿង (២២៤.៤២២ករណី) ស្មើ១១% ក្នុងនោះ ម៉ូតូចំនួន ១៦៨.៩៥៦គ្រឿង (១៦៨.៩៥៧ករណី) ស្មើ៧៥% និងរថយន្ត ចំនួន ៥៤.៩២៣គ្រឿង (៥៥.៤៦៥ករណី) រថយន្តចំនួន២៥% ហើយការពិន័យចំពោះបទល្មើសចរាចរណ៍ឆ្នាំ២០២១ បានចំនួន១៩.៩១១.៨៩៥.០០០រៀល។

លោកនាយឧត្តមសេនីយ៍ បានបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១ បានកើតឡើង ចំនួន ២.៦៧០លើក បណ្តាលឲ្យស្លាប់ចំនួន ១.៤៩៧នាក់ និងរបួសចំនួន ៣.៦១៥នាក់ របួសធ្ងន់ ២.២៤៦នាក់។ អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ចំនួន ២៤៥នាក់, ខេត្តកណ្តាល ចំនួន ១៤១នាក់ និងខេត្តកំពង់ចាម ចំនួន ៩៦នាក់។

ចំនួននេះបើប្រៀបធៀបនឹងឆ្នាំ ២០២០ គ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកបានថយចុះចំនួន ៥០៩លើក ស្មើនឹង ១៦% អ្នកស្លាប់បានថយចុះចំនួន ១៤៩នាក់ ស្មើនឹង ៩% និងអ្នករបួសបានថយចុះចំនួន១០៧១នាក់ ស្មើនឹង ២៣%។ លោកនាយឧត្តមសេនីយ៍ បន្តទៀតថា មូលហេតុបណ្តាលឲ្យមានគ្រោះថា្នក់ គឺបើកបរលើសល្បឿនកំណត់ ៣៨%, មិនគោរពសិទ្ធិ ២៤%, មិនប្រកាន់ស្តាំ ១៤%, វ៉ាជែង ៨%, បត់ ៨%, ស្រវឹង ៤%, កត្តាយានយន្ត ៣% និងងងុយ ១%។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ មានប្រសាសន៍ថា ស្ថិតក្នុងបរិបទ នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែបន្តកើតមាន ហើយបានបន្សល់ទុកនូវសោកនាដកម្មជាច្រើន ដល់ប្រជាពលរដ្ឋ ដូចជា៖ ការបាត់បង់ជីវិត ការរងរបួស ពិការភាព និងការខាតបង់ទ្រព្យសម្បត្តិ ដែលបង្កដោយអ្នកប្រើប្រាស់ផ្លូវមួយចំនួន ដែលមិនគោរពប្រតិបត្តិច្បាប់ និងខ្វះសីលធម៌យោគយល់អាធ្យាស្រ័យ ហាក់បីដូចជា មិនស្រឡាញ់ជីវិតខ្លួនឯង ឬជីវិត អ្នកដទៃ។

សម្ដេចក្រឡាហោម មានប្រសាសន៍បន្ដថា ទោះជាយ៉ាងនេះក្តី ដោយសារកិច្ចខិតខំប្រឹងប្រែងចាត់វិធានការរឹតបន្តឹងច្បាប់ និងការផ្សព្វផ្សាយអប់រំច្បាប់យ៉ាងសកម្ម របស់យន្តការ និងសមត្ថកិច្ចគ្រប់ថ្នាក់ចំណុះគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើឲ្យស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១ មានការថយចុះគួរជាទីមោទកៈ។

លើសពីនេះទៀត សម្តេចក្រឡាហោម បានមានប្រសាសន៍បន្តថា តាមការកត់សម្គាល់យើងពិនិត្យឃើញថា ឆ្នាំ ២០២១ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ពិតជាមានការថយចុះ។ ប៉ុន្តែគោលដៅមួយចំនួនដូចជា៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ នៅតែមានតួលេខគ្រោះថ្នាក់ខ្ពស់។ សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែម ថា គ្រោះថ្នាក់ចរាចរណ៍មានកំណើនខ្ពស់នេះ គឺនៅថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាក។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការកោតសរសើរ ដល់កងកម្លាំងនគរបាល ចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណការ និងដឹកជញ្ជូន កងរាជអាវុធហត្ថ មន្ត្រីតុលាការ មន្ត្រីនៃក្រសួងព័ត៌មាន មន្ត្រី នៃស្ថាប័នពាក់ព័ន្ធនានា អ្នកសារព័ត៌មាន វិស័យឯកជន និងប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ដែលបានខិតខំយ៉ាងសកម្ម ក្នុងការបំពេញកិច្ចការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចូលរួមគោរពប្រតិបត្តិច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ដែលធ្វើឲ្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ ២០២១ ទទួលបានលទ្ធផលជាផ្លែផ្កា សម្រេចបានតាមគោលនយោបាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់រាជរដ្ឋាភិបាល និងផែនការសកម្មភាពរបស់ គ.ស.ច.គ។

សម្រាប់ទិសដៅការងារឆ្នាំ ២០២២ សម្ដេចក្រឡាហោម បានផ្ដល់អនុសាសន៍ឲ្យ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានី- ខេត្ត ត្រូវបន្តជំរុញអនុវត្តកិច្ចការសំខាន់ៗ ដូចជា ៖ បន្តធ្វើការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដូច្នេះ ត្រូវមានវិធានការច្បាស់លាស់ ដោយផ្តោតលើមូលហេតុ មុខសញ្ញា គោលដៅ និងពេលវេលា ដែលបានកើតឡើងនូវគ្រោះថ្នាក់ ឬអំពើល្មើសច្បាប់។

សម្ដេចក្រឡាហោម បន្ដថា ពិសេសត្រូវជំរុញការបំពាក់បរិក្ខារសុវត្ថិភាពលើផ្លូវថ្នល់រួមមាន ភ្លើងស្តុប ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍នៅតាមផ្លូវថ្នល់ ដែលរដ្ឋបាលរាជធានី-ខេត្ត ទទួលខុសត្រូវ។ ដោយឡែក នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ត្រូវបន្តសហការបំពាក់កាមេរ៉ាតាមដងផ្លូ វតាមគម្រោងរបស់រាជរដ្ឋាភិបាល និងត្រូវចាត់តាំងគ្រប់គ្រង ប្រើប្រាស់ និងថែទាំឲ្យស្របតាមនិយាមបច្ចេកទេស៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម