Connect with us

ព័ត៌មានជាតិ

លោក​ គឹម សន្តិភាព ៖ ការពង្រឹងវិធានការបង្ការទប់ស្កាត់កូវីដ-១៩ គឺជាការសម្រេចរបស់អាជ្ញាធររាជធានី-ខេត្ត  

បានផុស

នៅ

អ្នកនាំពាក្យគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ជាក់ថា អាជ្ញាធររាជធានី-ខេត្ត គឺជាអ្នកសម្រេចទៅលើការពង្រឹង ការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ចំពោះបង្ការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ -១៩។

ការបញ្ជាក់នេះ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហាក់មានការកម្រើកឡើងវិញ គួរឲ្យព្រួយបារម្ភ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២នេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានអំពាវនាវដល់ជនរួមជាតិ បន្តចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីៗ អូមីក្រុង (Omicron) ដែលអត្រាឆ្លងកំពុងកើនឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការពារខ្លួនជាចាំបាច់។ ក្នុងនោះ ត្រូវមានការកាត់បន្ថយការជួបជុំ ឬការប្រមូលផ្តុំ ដែលមានមនុស្សច្រើន និងត្រូវអនុវត្តវិធានការ ៣កុំ និង៣ការពារ ដើម្បីសុវត្ថិភាពសុខភាពយើងទាំងអស់គ្នា។

លោក​ គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១០ ខែកុម្ភៈនេះថា ការពង្រឹងវិធានការរដ្ឋបាល និងវិធានការច្បាប់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺអាស្រ័យទៅលើអាជ្ញាធរតាមរាជធានី-ខេត្តនីមួយៗ ថាតើស្ថានភាពនៃការរីករាល ដាលជំងឺកូវីដ-១៩ ស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ឋិតនៅក្នុងស្ថានភាពបែបណា? និងគួរដាក់ចេញនូវវិធានការបែបណា? ដូច្នេះការពង្រឹងវិធានការ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ គឺជាការសម្រេចរបស់អាជ្ញាធដែនដី។

លោកថា «ចឹងទេ បើសិនជាអាជ្ញាធរដែនដី លោកដាក់កម្រិតវិធានការត្រឹមកម្រិតណា គឺវិធានការនោះត្រូវយកមកអនុវត្ត ហើយអ្នកដែលបំពានលើវិធានការហ្នឹង ក៏ត្រូវបានទទួលរងនូវទណ្ឌកម្ម ដែលកំណ​ត់​​នៅក្នុងអនុក្រឹត្យ ក៏ដូចជានៅក្នុងច្បាប់»។

ពាក់ព័ន្ធនឹងការព្រួយបារម្ភ របស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ជុំវិញ​ការ​ប្រើប្រាស់​វិធាន​ការ​រដ្ឋបាល និងវិធានការច្បាប់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នោះ អ្នកនាំពាក្យគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ -១៩ លោក​ គឹម សន្តិភាព បានលើកឡើងថា ការអនុវត្តច្បាប់ មិនថាតែច្បាប់ ស្ដីពី ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នោះទេ ពោលគឺគ្រប់ច្បាប់ទូទៅទាំងអស់ គឺត្រូវអនុវត្តទៅលើគ្រប់បុគ្គលទាំងអស់ ដែលរំលោភបំពានច្បាប់។ ដូច្នេះរាល់សកម្ម ភាព ដែលរំលោភបំពានច្បាប់ ទោះ​បីជាសកម្មភាពនោះ ធ្វើឡើងក្នុងរូបភាពបែបណាក៏ដោយ ឲ្យតែជាសកម្មភាពរំលោភបំពានច្បាប់ គឺច្បាប់ត្រូវតែអនុវត្តចំពោះបុគ្គល ឬក្រុមទាំងនោះ ហើយ។

លោក​ គឹម សន្តិភាព បានបញ្ជាក់បន្តថា «ដូច្នេះហើយ ការបារម្ភរបស់អង្គការសង្គមស៊ីវិល របៀបនេះ មានន័យថា លុះ ណាតែកម្ពុជា មិនចាំបាច់អនុវត្តច្បាប់ទេ មានច្បាប់ហើយកុំអនុវត្ត បើមានច្បាប់ហើយ អនុវត្ត នោះហើយជាក្តីបារម្ភរបស់គាត់ ពីព្រោះអីគាត់បារម្ភណាស់ សម្រាប់អ្នកអនុវត្តខុសច្បាប់ហើយ ខ្លាចអាជ្ញាធរអនុវត្តវិធានការច្បាប់ទៅលើ»។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក៏បានស្នើដល់ក្រុមអង្គការសង្គមស៊ីវិល គួរតែអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ស្របទៅតាមអ្វីដែលច្បាប់បានកំណត់។ រីឯអាជ្ញាធរ និងស្ថាប័នតុលាការ គឺបានអនុវត្តទៅតាមអ្វី ដែលមានកំណត់នៅក្នុងច្បាប់ ដូចគ្នា។

បើតាមលោក គឹម សន្តិភាព ដដែល ការបង្កើតច្បាប់ និងវិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដា​ល​​ជំងឺកូវីដ-១៩ គឺក្នុងគោលបំណងធានាលើការគ្រប់គ្រងមួយ ដែលមានប្រសិទ្ធភាពចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយគ្មានបំណងផ្សេងក្រៅពីនេះឡើយ។ លោកថា ជំងឺកូវីដ-១៩ គឺជាជំងឺឆ្លង ហើយក៏អាចធ្វើឲ្យមនុស្សស្លាប់ ផងដែរ។ ដូច្នេះហើយ អាជ្ញាធរមានសមត្ថកិច្ច និងតុលាការ អនុវត្តច្បាប់តែទៅលើបុគ្គលណា ដែលរឹងរូស និងរារាំងនូវវិធានការទាំង ឡាយណា ដែលអាជ្ញាធរបានដាក់ចេញ។

អ្នកនាំពាក្យគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ជាក់ទៀតថា ចំពោះវិធានការ ដែលអាជ្ញាធរបានដាក់ចេញនោះ គឺជាវិធានការដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ​-១៩នោះឯង។ លោកបន្ថែមថា «ប្រសិនបើជាមិនអនុវត្តវិធានការហ្នឹង វានាំឲ្យមានការឆ្លងជំងឺហ្នឹងប៉ាត់​ណាប៉ាត់ណីពេញតែហ្នឹង ដែលធ្វើឲ្យស្ថានភាពអាក្រក់មួយកើតឡើង ដែលយើងមិនអាចមើលឃើញបាន ហើយក៏យើងមិនអាចប្រហែសបានដែរ មិនមែនបានន័យថា​ រង់ចាំឲ្យមានសភាពការណ៍ហ្នឹងហើយ ចាំធ្វើច្បាប់ មិនមែនអញ្ចឹងទេ គឺគេត្រូវធ្វើច្បាប់ ដើម្បីបង្ការនូវសភាពការណ៍មួយ ដែលនឹងអាចកើតមានឡើង​ នៅថ្ងៃអនាគត ចឹងទេស្ថានភាពនេះ គឺប្រទេសណាក៏ដោយ ទាំងកម្ពុជា គឺថាត្រូវតែរៀបចំខ្លួនជាស្រេច ដើម្បីជាវិធានការបង្ការ និងការពារជាមុន»៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម