ព័ត៌មានជាតិ
ខេត្តកែប ជាខេត្តគ្មានគ្រាប់មីនដំបូងគេ នៅកម្ពុជា
អាជ្ញាធរមីនគ្រោងនឹងរៀបចំពិធីប្រកាសខេត្តកែប ជាខេត្តគ្មានមីនចម្ការមីនបន្ទាប់ពីផ្ទៃដីជាង ៩០ហិកតានៅខេត្តកែប ត្រូវបានអាជ្ញាធរមីនដោះរួចរាល់។ ពិធីប្រកាសគ្រោង នឹងរៀបធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតដៃគូអភិវឌ្ឍន៍អង្គការជាតិ អន្តរជាតិនិងអ្នកពាក់ព័ន្ធប្រមាណ ២៥០នាក់ នៅបរិវេណខាងមុខសាលាខេត្តកែប។ នេះបើយោងតាមលោកលោក វ៉ៅ សុខា អភិបាលរងខេត្តកែប ក្នុងពិធីប្រជុំជាមួយក្រុមការងារអាជ្ញាធរជាតិកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

លោក វ៉ៅ សុខា បានឱ្យដឹងថា អាជ្ញាធរមីនបានដាក់ចេញនូវគោលការណ៍ណែនាំ ស្តីពី យន្តការភូមិអស់មីន ដែលតម្រូវឱ្យប្រតិបត្តិករបោសសម្អាតឱ្យអស់មីនតាមភូមិនីមួយៗ។ នៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងស៊ីម៉ាក់បានបោសសម្អាតចម្ការមីនចុងក្រោយក្នុងខេត្តកែរួចរាល់ មានន័យថា ខេត្តកែបនឹងក្លាយជាខេត្តដំបូងគេដែលអស់មាន ការគំរាមកំហែងដោយសារគ្រាប់មីនទៀតហើយ។
លោក ព្រុំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានឱ្យដឹងថា ជាង៣០ឆ្នាំមកនេះ អាជ្ញាធរមីនកម្ពុជា បានសម្រេចការដោះមីនបានជាងពាក់កណ្តាលហើយនៅទូទាំងប្រទេស។ ដើម្បីបន្តដំណើរទៅមុខទៀត អាជ្ញាធរមីនបានកំណត់យកខេត្តដែលមានការគំរាមដោយសារមីនតិចមកធ្វើការបោសសម្អាតមុន។ ក្នុងនោះអាជ្ញាធរមីនបានដាក់ខេត្តកែប ជាខេត្តដែលអស់មីនមុនគេនៅកម្ពុជា ដោយសារខេត្តកែបជាខេត្តគោលដៅទេសចរណ៍ដ៏ចម្បងមួយនាភាគនិរតី ហើយគិតមកទល់ម៉ោងនេះអាជ្ញាធរមីន បានបញ្ចប់ការដោះមីននៅខេត្តកែបជាស្ថាពរហើយដែរ។
លោក ព្រុំ សុភមង្គល បានបញ្ជាក់ទៀតថា ការប្រកាសថាខេត្តកែបនឹងក្លាយជាខេត្តដែលអស់មីនមុនគេ យើងមិនរាប់បញ្ជូលរាល់គ្រាប់មិនទាន់ផ្ទុះនានាដែលនៅសេសសល់ពីសម័យសង្គ្រាមនោះទេ គ្រាន់តែថាមីនងាយនឹងគំរាមកំហែងដល់អាយុជីវិតរបស់មនុស្សជាងគ្រាប់នានា៕
អត្ថបទ៖ ណារី
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


