ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន៖ អូមីក្រុង រកឃើញរាល់ថ្ងៃ ហើយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួនក៏កើតមានរួចហើយ
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបានលើកឡើងថា មេរោគបំប្លែងខ្លួនថ្មី អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍ ជាពិសេសកន្លែងដែលមានមនុស្សម្នាច្រេីនកុះករ កន្លែងបិទជិតៗគ្មានខ្យល់ចេញចូលប្រេីតែម៉ាស៊ីនត្រជាក់ និងកន្លែងជួបជុំគ្នាច្រេីនពេកខ្វះការអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ហេីយឱ្យតែយេីងធ្វេសប្រហែស លទ្ធភាពនៃការឆ្លង គឺមានខ្ពស់។ លោកជំទាវបានក្រើនរំលឹកថា អូមីក្រុង រកឃើញរាល់ថ្ងៃ ហើយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួនក៏កើតមានរួចហើយដែរ។

លោកជំទាវបន្ថែមថា ក្រសួងសុខាភិបាលបានអំពាវនាវទៀត វិធានការក៏បានដាក់ចេញជាហូរហែរច្រេីនរួចហេីយដែរ នៅឡេីយតែការចូលរួមអនុវត្តពីបុគ្គលគ្រប់រូបនៅពេលនេះ ដោយសូមឱ្យចូលរួមអនុវត្តបន្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយនិងការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ឫដូសជំរុញនេះ ជាវិធានការល្អអាចជួយបុគ្គលគ្រប់រូបពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិត។
នៅតាមបណ្តាប្រទេសមួយចំនួនលេីសាកលលោក និងក្នុងតំបន់ មានរកឃេីញករណីឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ ក្នុងនោះក៏មានកម្ពុជាយេីងដែរ ហេីយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ ក៏កេីតមានរួចហេីយដែរ នៅលេីអ្នកដែលមានជំងឺប្រចាំកាយ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង ឫចាក់មិនគ្រប់ដូស។ ដូច្នេះ មិនត្រូវមេីលស្រាលលេីលទ្ធភាពវ៉ៃលុកនៃវីរុសអូមីក្រុងនាពេលនេះឱ្យសោះ។

- អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍យេីងហេីយណា ជាពិសេសកន្លែងដែលមានមនុស្សម្នាច្រេីនកុះករ កន្លែងបិទជិតៗគ្មានខ្យល់ចេញចូលប្រេីតែម៉ាស៊ីនត្រជាក់ និងកន្លែងជួបជុំគ្នាច្រេីនពេកខ្វះការអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ហេីយឱ្យតែយេីងធ្វេសប្រហែស លទ្ធភាពនៃការឆ្លង គឺមានខ្ពស់ហេីយ។
លោកបាធ្វេីការអំពាវនាវសារជាថ្មី ត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ពីពេលនេះតទៅ ដោយត្រូវបន្តអនុវត្ត៖
១. នាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា គ្រប់ដូសមូលដ្ឋាន និងដូសជំរុញ ឥឡូវនេះ កុំបីអាក់ខានឱ្យសោះឡេីយ។
២. យកចិត្តទុកដាក់ បន្តអនុវត្តន៍វិធានការ ៣ ការពារ (ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ លាងសម្អាតដៃញឹកញាប់ រក្សាគម្លាតសុវត្ថិភាពពីមួយម៉ែតកន្លះឡេីង) និង ៣កុំ ដូចជា៖
- កុំបង្កឱ្យមានការជួបជុំគ្នាក្នុងចំនួនកេីនឡេីងច្រេីនពេក ដែលជាហានិភ័យខ្ពស់ណាស់ក្នុងដំណាក់កាលរាតត្បាតអូមីក្រុងនេះ ហេីយកុំអង្គុយជិតៗគ្នាពេក ចាំបាច់ត្រូវអនុវត្តគម្លាតសុវត្ថិភាពបុគ្គលតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។
- កុំទៅកន្លែងមនុស្សច្រេីនកុះករ កន្លែងបិទជិតៗ កុំជួបជុំគ្នាច្រេីនជាដេីម។
៤. បេីមានការសង្ស័យ៖ សុំធ្វេីតេស្តរហ័សដោយខ្លួនឯង បេីវិជ្ជមានកូវីដ-១៩ សុំនៅដាច់ដោយឡែក អនុវត្តន៍ការព្យាបាលនិងថែទាំនៅតាមផ្ទះឱ្យបានហ្មត់ចត់ ចៀសវាងចម្លងបន្តទៅសមាជិកគ្រួសារនៅក្នុងផ្ទះរបស់ខ្លួន ដោយអនុវត្តន៍តាមគោលការណ៍ណែនាំប្រត្តិបត្តិសម្រាប់ការព្យាបាលនិងថែទាំតាមផ្ទះ ដែលក្រសួងសុខាភិបាលបានចេញផ្សាយរួចហេីយ ឱ្យបានត្រឹមត្រូវ។
៥. ចូលរួមផ្សព្វផ្សាយនូវវិធានការការពារខាងលេីដល់ក្រុមគ្រួសារ និងសហគមន៍របស់យេីង ដេីម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ អូមីក្រុងនេះ កុំឱ្យរាតត្បាតធំធេងឱ្យសោះ ពីពេលនេះតទៅ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


