ព័ត៌មានជាតិ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាទិញឧទ្ធម្ភាគចក្រថ្មីចែស តម្លៃប្រមាណ ៧ លានដុល្លារ
តាមប្រភពព័ត៌មានមួយបានបង្ហើបថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទិញជិះឧទ្ធម្ភាគចក្រផ្ទាល់ខ្លួន ដែលមានតម្លៃប្រមាន៧លានដុល្លារអាមេរិក។
ការទិញឧទ្ធម្ភាគចក្រនៅពេលនេះរបស់អ្នកឧកញ៉ា ស្របពេលមុខជំនួញរបសលោកកំពុងរីកចម្រើន និងបន្តបើកគម្រោងអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់ជាច្រើនកន្លែង។ ជាការកត់សម្គាល់ ឧទ្ធម្ភាគចក្រដែលអ្នកឧកញ៉ាបញ្ជាទិញនៅពេលនេះ ឃើញមានរំលេចឈ្មោះជាភាសាអង់គ្លេសនៅលើតួឧទ្ធម្ភាគចក្រ ដោយដាក់ថា N.OKNHA.LNT ពណ៌ខ្មៅរលោងរំលេចទង់ជាតិខ្មែរផងដែរ។

គួរបញ្ជាក់ថា មុនឈានដល់ចំណុចទាំង នេះអ្នកឧកញ៉ា ដែលមានកំណើតមកពីខេត្តព្រៃវែង និងជាអតីតពលករខ្មែរធ្វើ ការនៅនៅប្រទេសកូរ៉េខាងត្បូងបានហែលឆ្លងកាត់ជីវិតលំបាកហើយធ្លាប់បរាជ័យលើការងាររកស៊ីរាប់ដងមកហើយទម្រាំមានថ្ងៃនេះ។
អ្នកឧកញ៉ាទទួលបានគោរមងារជាឧកញ៉ា តាមព្រះរាជក្រឹត្យ នស/រកត/០៧១៨/៦៩៨ ចុះថ្ងៃទី៦ ខែ៧ ឆ្នាំ២០១៨ ហើយត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា” កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ៕



រូបតំណាង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


