Connect with us

ព័ត៌មានជាតិ

អូមីក្រុង ឆ្លងកុមារច្រើន សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យចាក់វ៉ាក់សាំងដល់កុមារអាយុ ៣​ឆ្នាំ ទៅ ៥ឆ្នាំ

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យមានការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុ ៣ឆ្នាំដល់ ៥ឆ្នាំ។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីបានរកឃើញថា កុមារអាយុចាប់ពី ៣ឆ្នាំ ដល់ ៥ឆ្នាំ មានប្រមាណ ២៥ភាគរយបានឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសារជាសម្លេងជូនជនរួមជាតិនៅព្រលប់ថ្ងៃទី ១៧ ខែ កុម្ភៈ ២០២២​ សម្តេចតេជោ​ ហ៊ុន សែន​​ នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា “មុននេះបន្តិចខ្ញុំចុះហត្ថលេខា លើសារាចរណែនាំធ្វើសេចក្តីសម្រេចទាក់ទងនឹងដំណើរការគ្រប់គ្រងថែទាំទប់ស្កាត់ទៅនឹងមេរោគបំប្លែងថ្មីអូមីក្រុងដែលក្នុងនោះមានការសម្រេចចិត្តដ៏សំខាន់មួយគឺចាក់វ៉ាក់សាំងសម្រាប់កុមារអាយុ ៣ឆ្នាំដល់ ៥ឆ្នាំ។”

សម្តេចតេជោបន្តថា មូលហេតុនៃការសម្រេចចិត្តបែបនេះដោយសារសង្កេតឃើញថាចាប់តាំងពីអូមីក្រុងបានចាប់ផ្ដើមរុករានចូលមកក្នុងប្រទេសរបស់យើងចំនួនកុមារ អាយុក្រោម ៥ឆ្នាំមានប្រមាណ ២៥ភាគរយ ត្រូវបានរកឃើញថាទទួលរងនូវជំងឺនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “សូម្បីតែចៅទី ២១ របស់សម្តេច ដែលមានអាយុមិនទាន់ដល់ពីរខួបផងនោះក៏ទទួលការឆ្លងមេរោគនេះផងផងដែរ ដូច្នេះយើងចាំបាច់ត្រូវតែចាក់ឲ្យកុមារអាយុ ៣ឆ្នាំទៅដល់ ៥ឆ្នាំ ។ ដោយឡែកអាយុ ៥ឆ្នាំឡើងលើយើងបានចាក់រួចហើយ។”

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា ទៅមុខទៀតនេះគឺមានភាពចាំបាច់ដើម្បីការពារកុមាររបស់យើងកុំឲ្យឆ្លងមេរោគកំប្លែងថ្មីៗអូមីក្រុងកូវីដ១៩នេះឯង។ សម្តេចបន្តថា យើងអត់មានជម្រើសណាល្អជាងការចាក់វ៉ាក់សាំងដូសមូលដ្ឋានជាដូសទីមួយ និងទីពីរសម្រាប់កុមារអាយុក្រោម ៥ឆ្នាំនោះទេ​។ នៅទូទាំងប្រទេសយើងប៉ាន់ស្មាននៅក្នុងទូលេខជំរឿនមានប្រមាណ ៧0ម៉ឺននាក់ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបាអំពាវនាវចំពោះមាតាបិតា អាណាព្យាបាលឲ្យនាំកូនចៅរបស់ខ្លួនទៅទទួលវ៉ាក់សាំងដែលមានអាយុពី ៣ឆ្នាំដល់ ៥ឆ្នាំនៅតាមទីកន្លែងនានាដែលរៀបចំចាក់វ៉ាក់សាំងដោយផ្នែកសុខាភិបាលនិងអាជ្ញាធរមូលដ្ឋាន ។ ជាមួយគ្នានេះសម្តេចបានស្នើឲ្យក្រសួងសុខាភិបាលនិងគណៈកម្មការចំពោះកិច្ចសម្រាប់ ការចាក់វ៉ាក់សាំងទូទាំងប្រទេសក៏ដូចជាមន្ទីរសុខាភិបាលផ្នែកពាក់ព័ន្ធនានាខិតខំសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងឲ្យកុមារអាយុ ៣ឆ្នាំដល់ ៥ឆ្នាំនេះ ឲ្យបានឆាប់ និងធ្វើឱ្យមានសុវត្ថិភាពបំផុតសម្រាប់កុមាររបស់យើង ព្រោះបងៗរបស់គេបានទទួលវ៉ាក់សាំងរួចស្រេចទៅហើយគឺកុមារដែលមានអាយុចាប់ពី ៥ឆ្នាំឡើង។ ឥឡូវដល់ពេលដែលត្រូវចាក់សម្រាប់កុមារអាយុចាប់ពី ៣ឆ្នាំដល់ ៥ឆ្នាំ ដើម្បីបញ្ជៀសហានិភ័យដែលអាចកើតឡើងសម្រាប់កុមាររបស់យើង។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាកុមារកម្ពុជានិងជាសផុតពីគ្រោះមហន្តរាយមបញ្ហាសុខភាពដែលវាបង្កឡើងហើយប៉ះពាល់ដល់ក្រុមកុមារប្រមាណ ២៥ភាគរយ ដែលមានកុមារចាប់ពីអាយុ ៣ឆ្នាំដល់ ៥ឆ្នាំ មានកុមារខ្លះត្រូវប្រើម៉ាស៊ីនជំនួយដកដង្ហើមផងដែរ។ ដូច្នេះវ៉ាក់សាំងគឺជាជម្រើសដ៏ល្អបំផុតដើម្បីធានា ថាពួកគេទទួលបានភាពស៊ាំហើយមិនទទួលបានការឆ្លងជំងឺ ហើយបើឆ្លងហើយក៏មិនមានភាពធ្ងន់ធ្ងររហូតអន្តរាយដល់អាយុជីវិតផងដែរ៕

អត្ថបទ៖ ណារី

ចុចអាន៖ កុមារអាយុ ៥-១១ ឆ្នាំ ក្រោយចាក់វ៉ាក់សាំង​ មិនថាដូសទីប៉ុន្មា​ន មានរោគសញ្ញានេះ ត្រូវជួបគ្រូពេទ្យជាបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម