ព័ត៌មានជាតិ
លម្អិត ! ជុំវិញវត្តមានតារាហូលីវូដ Angelina Jolie មកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ជាមួយគ្រួសារ
សៀមរាប ៖ តារាហូលីវូដ Angelina Jolie កាលពីចុងសប្តាហ៍កន្លងទៅនេះ បានមកកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ជាមួយគ្រួសាររបស់គាត់ ព្រមទាំងថតរូបបង្ហោះក្នុងផេកផ្លូវការរបស់លោកស្រី Angelina Jolie គឺបានបង្ហោះរូបភាពជាច្រើនសន្លឹកដោយសរសេរថា «Angelina Jolie in Angkor Wat, Cambodia» ប្រែមកថា «Angelina Jolie នៅតំបន់អង្គរវត្ត ប្រទេសកម្ពុជា»។

លោកឧត្តមសេនីយ៍ត្រីទឹម សុភា នាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី២២ខែកុម្ភៈនេះថា ពិតប្រាកដណាស់ គ្រួសាររបស់តារាហូលីវូដលោក Angelina Jolie បានចុះពីព្រលានយន្តហោះខេត្តសៀមរាប កាលពីចុងសប្តាហ៍មុនដោយមកជាលក្ខណៈគ្រួសារ និងបានមកទេសចរណ៍នៅតំបន់អង្គរ ផងដែរ។

ចំណែកលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏បានមានប្រសាសន៍ស្រដៀងគ្នាដែរថា គ្រួសាររបស់តារាហូលីវូដលោក Angelina Jolie បានមកកម្សាន្តនៅខេត្តសៀមរាប ក្នុងគោលបំណងមកកម្សាន្ត ជាលក្ខណៈធម្មតារបស់គាត់។ លោកបន្តថា ជាទូទៅកម្លាំងសមត្ថកិច្ចនៅតែបន្តប្រឹងប្រែងរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដោយធ្វើយ៉ាងឲ្យមានកំណើនភ្ញៀវទេសចរណ៍ឡើងវិញ។

សូមរម្លឹកផងដែរថា កំពូលតារាហូលីវូដ Angelina Jolie ទទួលបានសញ្ជាតិខ្មែរកាលពីឆ្នាំ២០០៥ និងមានផ្ទះមួយក្នុងស្រុកសំឡូត នៃខេត្តបាត់ដំបង៕
ដោយ ៖ កុសល

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


