ជីវិតកម្សាន្ដ
សម្ពោធរឿង Marvel ម្សិលមិញ Angelina ដឹកដៃកូនស្រីទាំង ២ ដើរលើកម្រាលព្រំក្រហម មើលសឹងមិនស្គាល់
Angelina Jolie ជាតារាសម្ដែងស្រីចាស់វស្សា ល្បីទូទាំងពិភពលោក ដោយកាលពីម្សិលមិញនេះ នាងបានដឹកដៃកូនស្រីទាំងពីរគឺ Zahara វ័យ ១៦ ឆ្នាំ និង Shiloh អាយុ ១៥ ឆ្នាំ ទៅចូលរួមការបញ្ចាំងខ្សែភាពយន្តលើកដំបូងរបស់នាង ” The Eternals at Rome Film Fest ២០២១ ” នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។


យ៉ាងណាមិញ អ្នកទាំងបីបានបង្ហាញរូបរាងដ៏ស្រស់ឆើតឆាយ នៅលើកម្រាលព្រំក្រហម ដោយ Angelina Jolie ស្លៀករ៉ូបប្រាក់ Atelier Versace គ្មានខ្សែ ផលិតពីសំណាញ់ដែក ខណៈ Zahara ស្លៀករ៉ូបស អមជាមួយនឹងខ្សែក្រវាត់មាស។ ចំណែក Shiloh ស្លៀករ៉ូបពណ៌ខ្មៅវាលក្លៀក ជាមួយស្បែកជើងប៉ាតាដែលមានពណ៌លឿង និងខ្មៅ។



ទស្សនិកជនក៏មានការភ្ញាក់ផ្អើលមិនស្ទើរ ក្រោយឃើញវត្តមានកូនស្រីទាំងពីររបស់តារាសម្ដែងស្រីរូបនេះ នៅលើកម្រាលព្រំពណ៌ក្រហមកាលពីម្សិល។ ជាពិសេសគឺរូបរាងខុសប្លែកពីមុន ដោយសារតែវិបត្តិជំងឺកូវីដ ១៩ បានធ្វើឲ្យ Angelina ខកខានបណ្ដើរកូនៗរបស់នាង តាមកម្មវិធី អស់ពេលជាយូរមកហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថ្ងៃកំណើត Kim ឆ្នាំនេះ វេបសាយល្បីៗ ធៀបរូបឈុតប៊ីគីនីពីមុននិងឥលូវ នៅតែសិចស៊ីកប់ដដែល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


