ជីវិតកម្សាន្ដ
ពិតទេ Angelina Jolie និង The Weeknd មានទំនាក់ទំនងស្នេហាលួចលាក់?
ថ្មីៗនេះ ពាក្យចចាមអារ៉ាមស្នេហារវាងតារាហូលីវូដ Angelina Jolie និងតារាចម្រៀងកាណាដា The Weeknd កាន់តែមានហ្វេនជជែកគ្នាច្រើនឡើងៗលើអ៊ីនធឺណិត ក្រោយអ្នកគាំទ្រចាប់បានរូបភាពរបស់អ្នកទាំងពីរណាត់ជួបគ្នានៅភោជនីយដ្ឋានពីរបីលើករួចមក។

ជាក់ស្ដែង កាលពីខែកញ្ញា ឆ្នាំ ២០២១កន្លងទៅ អ្នកទាំងពីរបានណាត់ជួបគ្នានៅភោជនីយដ្ឋានអ៊ីតាលីមួយក្នុងទីក្រុង Santa Monica រដ្ឋកាលីហ្វ័រញ៉ា បន្ទាប់មក Angelina បានឡើងឡានទៅផ្ទះរបស់ The Weeknd ទៀតផង។

មិនតែប៉ុណ្ណោះ ប៉ុន្មានថ្ងៃមុនេះ The Weeknd បានទម្លាក់ចម្រៀងថ្មីមួយបទ ដែលត្រូវបានគេសង្ស័យថា បទនោះចង់សម្ដៅដល់ Angelina Jolie ដែលជាគូស្នេហ៍សម្ងាត់របស់ខ្លួន។ ឃ្លាមួយនៃបទចម្រៀងបានរៀបរាប់ថា «My New Girl, She’s a Movie Star» (នារីថ្មីរបស់ខ្ញុំ នាងជាតារាភាពយន្ក)។

ក្រោយលេចចេញនូវតម្រុយជាច្រើនមក មហាជនកាន់តែសង្ស័យថា Angelina Jolie និង The Weeknd ច្បាស់ជាមានទំនាក់ទំនងស្នេហាជាសម្ងាត់ពិតប្រាកដមែន។

យ៉ាងណាមិញ ទោះបីពេលនេះ ពាក្យចចាអារ៉ាម កាន់តែផ្ទុះឡើងខ្លាំងក៏ដោយ ប៉ុន្តែតារាទាំងពីរដួង នៅមិនទាន់មាននរណាម្នាក់ចេញមុខមកបកស្រាយអ្វីនោះទេ ខណៈប្រភពខ្លះបានឱ្យដឹងថា The Weeknd ពិតជាមានចិត្តទៅលើ Angelina ហើយអ្នកទាំងពីរពិតជាចុះសម្រុងនឹងគ្នាណាស់៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ បង្ហាញជីវប្រវត្តិមុនល្បីល្បាញ ពីម្ចាស់បទ “Attention “ និងទ្រព្យសុទ្ធក្នុងឆ្នាំ ២០២២
ចុចអាន៖ ៥ សន្លឹករូបភាពស្រាតននលគករបស់តារាស្រីតៃវ៉ាន់ Shu Qi ពីមុន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


