Connect with us

ព័ត៌មានជាតិ

កម្ពុជា ទទួលបានក្រុមហ៊ុនវិនិយោគជិត ៣ពាន់ក្រុមហ៊ុន នៅឆ្នាំ ២០២១

បានផុស

នៅ

គិតត្រឹមខែ ធ្នូ ឆ្នាំ ២០២១ ក្រុមហ៊ុនវិនិយោគមានចំនួនសរុប ២ ៩៥០ក្រុមហ៊ុន (ធៀបឆ្នាំ ២០២០ កើន ៨៥ក្រុមហ៊ុន) ក្នុងនោះវិស័យកសិកម្មចំនួន ២៥៤ក្រុមហ៊ុន មាន ១៩សញ្ជាតិ វិស័យទេសចរណ៍ ១២៦ក្រុមហ៊ុន មាន ១៨សញ្ជាតិ វិស័យហេដ្ឋារចនាសម្ព័ន្ធ ១៦១ក្រុមហ៊ុន មាន ១៧សញ្ជាតិ និងវិស័យរោងចក្រសហគ្រាសចំនួន ២ ៤០៩ក្រុមហ៊ុន មាន ៤០សញ្ជាតិ។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែលបានឲ្យដឹងថា ការគ្រប់គ្រងមុខរបររបស់ជនបរទេស ក្រសួងមហាផ្ទៃបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តជំរុញការចុះធ្វើអធិការកិច្ចហត្ថពលករបរទេសនៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា បានចំនួន ២ ៦៩៩គោលដៅ មានពលករបរទេសចំនួន ២៨ ៨៦៣នាក់ ក្នុងនោះរកឃើញគ្មានប័ណ្ណការងារចំនួន ៤៦៦នាក់ ធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ២៣៣ ០០០ ០០០រៀល។

នៅឆ្នាំ ២០២១ ពលករបរទេសមកធ្វើប័ណ្ណការងារនៅក្រសួងការងារ មានចំនួន ១០០ ៦៩៨នាក់ ធៀបឆ្នាំ ២០២០ថយចុះ ២៣៨នាក់។

ចំណែកក្រុម​បឹ្រក្សា​អភិវឌ្ឍន៍​កម្ពុជា​​ បាន​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន​១៦១គម្រោង​ ដោយ​គិត​ជា​ទំហំទឹក​ប្រាក់​ប្រមាណ​ជិត៤ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ២០២១។​ គម្រោង​វិនិយោគ​នេះ​ គឺមាន​ការធ្លាក់​ចុះជិត​ពាក់កណ្តាល​ បើធៀប​ទៅនឹង​ឆ្នាំ​២០២០​​ ដោយ​សារ​តែការ​ផ្ទុះរីករាល​ដាល​នៃជំងឺ​កូវីដ១៩៕​

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម