ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា អរគុណអាល្លឺម៉ង់ ដែលតែងតែផ្តល់ជំនួយដល់កម្ពុជា ជាបន្តបន្ទាប់
តាមការអញ្ជើញ របស់លោកស្រី ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលជាទស្សនកិច្ចលើកទី ១ ក្នុងរយៈពេល ២៥ ឆ្នាំ បន្ទាប់ពីការផ្លាស់ប្តូរដំណើរទស្សនកិច្ចចុងក្រោយ នៅក្នុងខែមករា ឆ្នាំ ១៩៩៧។
ក្នុងឱកាសបំពេញទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារផ្លូវការជាមួយលោកស្រី ANNALENA BAERBOCK ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្ថានភាពនៅមីយ៉ាន់ម៉ា និងនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ ព្រមទំាងប្រធានបទផ្សេងៗជាច្រើនទៀត។ នេះបើតាមការឲ្យដឹងពីក្រសួងការបរទេស។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ប្រកបដោយគុណភាព ដែលត្រូវបានឆ្លុះបញ្ចាំង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងការចុះហត្ថលេខាថ្មីៗនេះ លើសេចក្តីថ្លែងការណ៍រួម ស្តីពី ការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ កាលពីថ្ងៃទី ២៦ ខែមករាកន្លងទៅ និងកិច្ចប្រជុំពិគ្រោះយោបល់លើកទីមួយ ដែលបានប្រព្រឹត្តទៅនាថ្ងៃដដែល នៅរាជធានីភ្នំពេញ។
ប្រមុខការទូតកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយដែលអាល្លឺម៉ង់ តែងតែផ្តល់ ជូនកម្ពុជាជាបន្តបន្ទាប់ ចាប់តាំងពីពេលដែលកម្ពុជាកំពុងកសាងសន្តិភាព ក្នុងឆ្នាំ ១៩៩២ ដែលក្នុងនោះមានទឹកប្រាក់សរុប ៥៨០លានអឺរ៉ូ រួមទាំងការសន្យារបស់អាល្លឺម៉ង់ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៣ លានអឺរ៉ូ ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេស សម្រាប់រយៈពេល ២០២១-២០២២ និងហិរញ្ញប្បទានឥតសំណងប្រមាណ ១៤ លានអឺរ៉ូ ដើម្បីគំាទ្រដល់វិធានការ ឆ្លើយតបបន្ទាន់របស់រាជរដ្ឋាភិបាល ទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៩០ ភាគរយ បានទទួលការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។
បើតាមក្រសួងការបរទេស កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយអាល្លឺម៉ង់ ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់អាល្លឺម៉ង់ក្នុងការអភិវឌ្ឍ ផែនការយុទ្ធសាស្ត្រជាតិបន្សាំ នឹងការប្រែប្រួលអាកាសធាតុ (National Adaptation Plan) ដោយសហការជាមួយទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ)។ កម្ពុជាប្តេជ្ញា បង្កើនថាមពលកកើតឡើងវិញដល់ ២៥ភាគរយ នៃប្រភពថាមពលរួមថ្នាក់ជាតិនៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានតុល្យភាពកាបូន ( Carbon Neutral) នៅឆ្នាំ ២០៥០៕
អត្ថបទ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ