Connect with us

ព័ត៌មានជាតិ

ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ដុស​មូលដ្ឋាន​និង​ដុស​ជំរុញ ជូន​ប្រជាពលរដ្ឋ កម្មករ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ការ​ការពារ​ជំងឺ covid-19

បានផុស

នៅ

ភ្នំពេញ​ ៖ ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ covid-19 មូលដ្ឋាន​និង​ដុស​ជំរុញ​ជូន​ប្រជាពលរដ្ឋ ដូចជា​កម្មករ​កម្មការិនី​នៅតាម​បណ្តា​រោងចក្រ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត ក្នុងការ​ការពារ​ជម្ងឺ​រាតត្បាត​ឆ្លង​ជំងឺ covid-19 ពិសេស covid 19 ប្រភេទ​ប​ម្លែ​ង​ថ្មី អូរ​មី​ក្រុង​។ ដូច្នេះ​ទេ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ត្រូវ​ជំរុញ​អោយ​ប្រជាពលរដ្ឋ កម្មករ​រោងចក្រ​ទាំងអស់​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ដុស​ជំរុញ​នេះ​ឲ្យ​បាន​គ្រប់គ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​លើកឡើង​របស់​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​កិច្ច​​ប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) ស្ដីពី​ការជំរុញ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ covid-19 នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី ០១​ខែ​មីនា​ ឆ្នាំ​២០២២​នេះ ជាមួយនឹង​អាជ្ញាធរ​ខណ្ឌ​១៤​និង​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួនទៀត​។

លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍​លើក​ឡើង​ថា ​ការចាក់​វ៉ាក់សាំង​ដុស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​កម្មករ​កម្ម​កា​រ​នី​រោងចក្រ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុងការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ពិសេស​ប្រភេទ​អូ​មី​ក្រុង​។​ ករណីនេះ លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ពិសេស​អាជ្ញាធរ​ខណ្ឌ​ដែលមាន​រោងចក្រ​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​ត្រូវបង្កើត​ក្រុមការងារ​មួយ ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​កម្មករ​កម្មការិនី​នៅតាម​រោងចក្រ។ ក្រុមការងារ ត្រូវធ្វើ​ទំនាក់ទំនង​ជាមួយ​ម្ចាស់​រោងចក្រ​សហគ្រាស​នានា​ដើម្បី​ទទួល​នូវ​ព័ត៌មាន​ថា កម្មករ​ប៉ុន្មាន​នាក់​ដែល​មិនទាន់​បានទទួល​នូវ​ការចាក់​វ៉ាក់សាំង​ដុស​ជំរុញ​នេះ គឺ​យើង​ទៅ​ចាក់​វ៉ាក់សាំង​ដុស​ជំរុញ​នេះ​ដល់​រោច​ក្រ​តែម្តង​។

បន្ថែម​ពីលើ​នេះ លោក​ឃួ​ង ស្រេង ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ​សង្កាត់​ភូមិ​ធ្វើ​យ៉ាង​ណា​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​ដុស​ជំរុញ​នេះ​ឱ្យបាន​គ្រប់គ្នា​ផងដែរ ដោយ​ត្រូវធ្វើ​ស្ថិតិ​ឲ្យ​បានច្បាស់លាស់ ពី​ប្រជាពលរដ្ឋ​ណា​ដែល​មិន​ទាន់​បាន​ចាក់ ហើយ​យើង​ត្រូវធ្វើ​លិខិតអញ្ជើញ​ឲ្យ​ពួកគាត់​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​នៅ​តា​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​លំនៅដ្ឋាន​របស់​ពួកគាត់​តែម្តង​។

លោក​បន្ត​ថា អាជ្ញាធរ​ខណ្ឌ សង្កាត់ ភូមិ ត្រូវ​ជំរុញ​អាណាព្យាបាល​កុមារ អាយុ​៣​ឆ្នាំទៅ​៥​ឆ្នាំ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង ដុស​មូលដ្ឋាន​ឲ្យ​បាន​គ្រប់គ្នា​ដោយ​លោក​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​២៣ កុម្ភៈ រហូតមកដល់​ថ្ងៃទី ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២២​កុមារ​អាយុ​៣​ឆ្នាំទៅ​៥​ឆ្នាំ ទទួលបាន​ការចាក់​វ៉ាក់សាំង​ប្រមាណ​ជាង ២​ម៉ឺន​នាក់​ហើយ តែ​យើង​ត្រូវ​ជម្រុញ​អោយ​អាណាព្យាបាល​នាំ កុមារ​អាយុ​៣​ឆ្នាំទៅ ៥​ឆ្នាំនេះ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ជូន​កុមារ​ឲ្យ​បាន​គ្រប់គ្នា​។

បន្ថែម​ពីលើ​នេះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ជំរុញ​និង​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិធាន​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នៅតាម​ភោជនីយដ្ឋាន​នានា ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​នេះ​ឲ្យ​បាន​ហ្មត់ចត់​។

ក្រៅពី​វិធានការ​ដូចជា​បង្ការ​ទ​ប់​ស្កាត់​ជំងឺ​កូ​វី​-១៩ ការរៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​នៅក្នុង​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង​ក៏បាន​ការណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ពង្រឹង​ឡើងវិញ​នូវ​កិច្ចការ​ងារ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ឲ្យ​បានល្អ​ប្រសើរ​ផងដែរ​៕

ដោយ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម