ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ មកដល់ពេលនេះ ផ្លូវដែលគាំទ្រដោយចិនមានចំនួន ២៩ខ្សែ និងស្ពានធំៗចំនួន ៩
នៅក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ ៣ ប្រវែងជិត១៣៥ គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ ដល់ក្រុងកំពត នាព្រឹកថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ សាធារណរដ្ឋចិនបានផ្ដល់នូវការគាំទ្រ សម្រាប់ការអភិវឌ្ឍនៅកម្ពុជាយ៉ាងច្រើន។ ក្នុងនោះ មានស្ពានថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
បើតាមសម្ដេចតេជោ ហ៊ុន សែន មកដល់ពេលនេះ ផ្លូវដែលបានសាងសង់រួចហើយ និងបានដាក់ឲ្យប្រើប្រាស់មានចំនួន ២៩ខ្សែ មានប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ហើយគម្រោងដែលកំពុងសាងសង់មានចំនួន ៣ខ្សែ ប្រវែង ៣៦៣ គីឡូម៉ែត្រ។ ចំណែកស្ពានធំៗ ដែលបានសាងសង់រួច មានចំនួន ៩ស្ពាន ប្រវែង ៨៥៦៥ ម៉ែត្រ ហើយស្ពានដែលកំពុងសាងសង់ នៅសល់មួយទៀត គឺស្ពានឆ្លងកាត់ទន្លេបាសាក់ ដែលតភ្ជាប់ផ្លូវខ្សែក្រវ៉ាត់ក្រុងទី ៣ ចំនួន ៩៩៦ម៉ែត្រ មានតម្លៃ ៥៦លានដុល្លា។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សមិទ្ធផល ដែលបាននិងកំពុងកើតឡើង នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បានកើតចេញមកពីកិច្ចសហប្រតិបត្តិការរបស់យើង ជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេសជាមួយសាធារណរដ្ឋប្រជាមានិតចិន។
សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ ៣ សាងសង់ឡើងក្រោមហិរញ្ញប្បទានសម្បទាន របស់រដ្ឋាភិបាលចិន និងបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។ ការស្ថាបនា និងកែលំអរកំណាត់ផ្លូវជាតិលេខ ៣នេះ ត្រូវបានចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី ១ ពីចោមចៅ រាជធានីភ្នំពេញ ទៅបែកគុស ខេត្តតាកែវ ប្រវែង ៧០គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ៩ សង់ទីម៉ែត្រ ចែកចេញជា ៤គន្លង (២គន្លងទៅ ២គន្លងមក)។ ដំណាក់កាលទី ២ ពីបែកគុស ទៅក្រុងកំពត ប្រវែង ៦៤.៨គីឡូម៉ែត្រ ជាប្រភេទផ្លូវ AC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់ ១២ម៉ែត្រ ចែកជា ២គន្លង។
គម្រោងនេះ ចំណាយថវិកាសរុបប្រមាណ ២១៩,៩១១,០០០ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


