ព័ត៌មានជាតិ
ពីផ្លូវជាតិលេខ៣ ៖ ប្រមុខរាជរដ្ឋាភិបាលអនុញ្ញាតឲ្យដំឡើងល្បឿនដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង
មានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៣ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យដំឡើងល្បឿនផ្លូវដែលមានគន្លងផ្សេងគ្នា ដូចជាផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១ ជាដើម ដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង ពីព្រោះបើនៅតែប្រើល្បឿន៤០ៗ នោះនឹងធ្វើឲ្យគាំង។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា “សព្វថ្ងៃនៅផ្លូវជាតិលេខ៣ មានកន្លែងឱ្យបើកលើសល្បឿន៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និង៤០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែការកំណត់នេះនាំឲ្យមានការភាន់ច្រឡំ។ ដែលមានអ្នកខ្លះបើក៤០គីឡូម៉ែត្រក្នុងមួយម៉ោង តាំងពីកំពតរហូតដល់រាជធានីភ្នំពេញ ប៉ុន្តែខ្ញុំគិតថា ៨០អាចអាចយឺត ផ្លូវល្បឿនលឿន គឺ១២០គីឡូ បន្តិចទៀតនឹងតភ្ជាប់រវាងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដែលកំពុងសាងសង់ដោយក្រុមហ៊ុនចិន។ ឥឡូវនៅពេលដែលយើងមានគន្លងផ្លូវបែបនេះ ហើយគន្លងផ្លូវពេលនេះ កំពុងតែមាននៅផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១ អញ្ចឹងតើគួរផ្លូវណាបង្កើនល្បឿន អនុញ្ញាតឲ្យឡើងដល់១០០ ហើយផ្លូវណាឡើងដល់ប៉ុន្មាន នឹងពិនិត្យអំពីបញ្ហានេះ ពីព្រោះបើនៅ៤០ៗជាប់ អាហ្នឹងគឺថា វាគាំងនៅត្រង់ហ្នឹង”។

បើតាមសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅតាមបណ្ដោយផ្លូវជាតិលេខ៣ នេះមានដាក់កាមេរ៉ាចាប់ល្បឿនចំនួន១០កន្លែង ហើយនៅពេលបើកលើសល្បឿនសមត្ថកិច្ច នឹងរុញប័ណ្ណពិន័យនេះ ទៅដល់ផ្ទះតែម្ដង ដើម្បីបង់ប្រាក់។

គួររំលឹកថា កន្លងមកតែងតែមានការលើកឡើងរិះគន់ពីការកំណត់ល្បឿននៅតាមបណ្តាផ្លូវមួយចំនួន ដែលផ្លូវជនបទខ្លះ វាលដាច់ស្រយាល តែកំណត់ល្បឿនត្រឹមតែ៤០.៥០ ឬ៦០ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។ ចំណែកសមត្ថកិច្ចតាមគោលដៅមួយចំនួន ក៏ឆ្លៀតឱកាសថែមទៀត ដោយដាក់ទីតាំងផាកពិន័យនៅក្បែរចំណុចផ្លាកបន្ថយល្បឿន ធ្វើឲ្យអ្នកបើកបរមិនអាចបន្ថយល្បឿនទាន់ ហើយក៏ត្រូវសមត្ថកិច្ចចាប់ពិន័យតែម្តង។ ចំណុចទាំងនេះ ពួកគាត់ស្នើឲ្យមានការកែប្រែឡើងវិញ៕
ដោយ ៖ កោះកែវ



-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


