ព័ត៌មានជាតិ
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ៖ ជំងឺកូវីដ-១៩ នៅកម្ពុជា មានសភាពធូរស្រាលវិញ មិនមែនជារឿងចៃដន្យ
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអះអាងយ៉ាងច្បាស់ថា ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ដែលបច្ចុប្បន្នមានសភាពធូរស្រាលមកវិញនោះ មិនមែនជារឿងចៃដន្យទេ។
ការលើកឡើង របស់លោកនាយឧត្តមសេនីយ៍ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកនាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតូស្រ៊ី ហ្សាមរ៉ូស ប៊ីន ម៉ូដ ហ្សេន មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នៅក្នុងឱកាសដឹកនាំប្រតិភូ មកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងផ្លាស់ប្ដូរយុទ្ធវិធីទាន់ពេលវេលា របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងដោយមានការចូលរួម ពីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមជួយឧបត្ថម្ភគាំទ្រពីបណ្ដាប្រទេសជាមិត្ត អង្គការសុខភាពពិភពលោក ធ្វើឲ្យកម្ពុជាទប់ស្កាត់បានការរីករាលដាលជំងឺកូវីដ-១៩ ហើយបច្ចុប្បន្ន ស្ថានភាពនៃការឆ្លងរីករាលដាលមានភាពធូរស្រាល អាចគ្រប់គ្រងបាន និងឈានដល់ការបើកប្រទេសពេញលេញឡើងវិញ។
លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកម្ពុជា ក៏បានលើកឡើងពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក។ ក្នុងនោះលើវិស័យកងទ័ព ប្រទេសទាំងពីរនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា រួមមាន៖ ការផ្លាស់ប្ដូរព័ត៌មាន ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ការហ្វឹកហ្វឺន ការធ្វើលំហាត់សមយុទ្ធរួមគ្នា ការផ្លាស់ប្ដូរទស្សនកិច្ច និងបានសំណូមពរដល់កងទ័ពម៉ាឡេស៊ី បន្តចូលរួមជួយក្នុងលទ្ធភាពដល់ការផ្ដល់អាហារូបករណ៍ សម្រាប់ការហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទ។
នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតូស្រ៊ី ហ្សាមរ៉ូស ប៊ីន ម៉ូដ ហ្សេន បានសម្ដែងការអរគុណ ចំពោះអគ្គមេបញ្ជាការកងយោពលខេមរភូមិន្ទកម្ពុជា ដែលបានអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ។
លោកនាយឧត្តមសេនីយ៍ ហ្សាមរ៉ូស ប៊ីន បានគួសបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកងទ័ពប្រទេសទាំងពីរ បានសហការគ្នាជាធ្លុងមួយ ហើយរហូតមកដល់បច្ចុប្បន្ន បើទោះបីស្ថានភាពពិភពលោក កំពុងប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩ ក៏ដោយ ក៏កងទ័ពប្រទេសទាំងពីរ នៅតែបន្តកិច្ចសហប្រតិបត្តិកា រជាមួយគ្នាយ៉ាងស្អិតរមួត ដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការ ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានភាពល្អប្រសើរជាលំដាប់។
លោកនាយឧត្តមសេនីយ៍ ហ្សាមរ៉ូស ប៊ីន បញ្ជាក់ថា ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជាទ្វេភាគី គឺមានសារៈសំខាន់ណាស់ ក្នុងការធ្វើឲ្យស្ថានភាពតំបន់មានស្ថិរភាព និងសន្តិភាពតែម្ដង៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១០ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)