Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​កាត់​ឫសសីមា​ព្រះវិហារ​ថ្មី និង​សម្ពោធ​សមិទ្ធផល​នានា ក្នុង​វត្ត​សំរោង​រ័ត្ន ស្រុក​កោះអណ្ដែត

បានផុស

នៅ

តាកែវ​ ៖ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក អញ្ជើញ​កាត់​ឬ​សសី​មា​ព្រះវិហារ​ថ្មី និង​សម្ពោធ​សមិទ្ធផល​នានា ក្នុង​វត្ត​សំរោង​រ័ត្ន ស្ថិត​ភូមិ​ចុងអង្ករ ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្ដែត នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​០៧ ខែមីនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ក្រោម​ម្លប់​សន្តិភាព ដែល​សម្តេច​តេ​ជោ និង​ឥស្សរជន នៃ​គណ បក្ស​ប្រជាជន​កម្ពុជា បាន​យក​ជីវិត​ធ្វើជា​ដើមទុន កម្ពុជា​បាន​ប្រែ​មុខមាត់​ថ្មី​លើ គ្រប់​វិស័យ​រួមមាន​ជាអាទិ៍ ការគោរព ប្រតិបត្តិ​ជំនឿ​សាសនា​ត្រូវបាន​បើកទូលាយពលរដ្ឋ​មានឱកាស​សិក្សា​រៀនសូត្រ និង​អភិវឌ្ឍ​សមត្ថភាព បាន​ខ្ពង់ខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា រីក​ដុះដាល ដូច​ផ្សិត ហើយ​កម្ពុជា ជា​ប្រទេស អធិបតេយ្យ និង​ស្មើ​មុខស្មើ​មាត់​ដូច​ប្រទេស​នានា​លើ​ពិភពលោក​។

អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​បន្តថា ក្រៅពីនេះ ក្នុង​បរិបទ​កូ​វីដ ពិធី​សម្ពោធ​នៅថ្ងៃនេះ អាច​ប្រព្រឹត្តទៅបាន គឺ ដោយសារ​ស្ថានការណ៍ នៃ​ការរីក​រាលដាល នៃ​ជំងឺ កូ​វីដ​-១៩ នៅក្នុង ប្រទេស យើង​មាន​ភាព​ធូរស្រាល ដែល​ការណ៍​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ គឺ​កើត ចេញ ពី​កិច្ច ខិតខំ ប្រឹងប្រែង ដឹកនាំ​របស់​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ដែល​បានធ្វើ​ការសម្រេច​ចិត្តជា​យុទ្ធសាស្ត្រ ប្រកបដោយ ការទទួលខុសត្រូវ តាមរយៈ​ការវាយតម្លៃ​លើ​ស្ថានការណ៍ និង​ពិចារណា​វិនិច្ឆ័យ សម្រេច អារកាត់​រហ័ស ទាន់ ពេលវេលា ទាំង​ក្នុង​ការទិញ​វ៉ាក់សាំង និង​ការព្យាបាល ដើម្បី​សង្គ្រោះ អាយុជីវិត​ប្រជាពលរដ្ឋ​។

លើស​ពី​នេះ​ទៀត ក៏ដោយ​សារ​ការ​រួមដៃគ្នា​ពី​សំណាក់​មន្ត្រីរាជការ កង កម្លាំង​ប្រដាប់ អាវុធ គ្រប់​ជាន់ថ្នាក់ និង​ប្រជាពលរដ្ឋ​គ្រប់ ស្រទាប់វណ្ណៈ ទូទាំង ប្រទេស ក្នុង សកម្មភាព ប្រយុទ្ធ នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ដោយ​ធ្វើការ​ស្រុះគ្នា មិន​គិតពី​ការនឿយហត់ ទាំងយប់​ទាំង​ថ្ងៃ ព្រមទាំង​ត្រូវ​ឃ្លាតឆ្ងាយ ពី​ក្រុម គ្រួសារ ទៀត​។ ខ្ញុំ​សូម​ស្នើសុំ​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​អនុវត្ត​វិធានការ ៣​ការពារ និង​៣​កុំ ក៏ដូចជា​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ផ្សេងទៀត​ឱ្យបាន​ខ្ជាប់ ខ្ជួន ជាពិសេស​ចូលរួម​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ជំរុញ​ទី​៣-​ទី​៤ ឱ្យបាន​គ្រប់ៗ​គ្នា ព្រោះ នេះ​ជា​ខ្សែក្រវ៉ាត់​ការពារ​ទី​១ ក្នុង​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ សំដៅ​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ថ្មីៗ​។

​ទន្ទឹម​នឹងនេះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​បន្ថែមថា ស​មេ្ត​ច​តេ​ជោ ជា​អ្នកដឹកនាំ​ដែលមាន​បទពិសោធន៍​ពេញលេញ និង​ជាក់ស្តែង ក្នុងការ​ដឹកនាំ​ប្រទេស​ឲ្យ​ចាក​ចេញពី​ភាពក្រីក្រ លំបាក​តោកយ៉ាក មកកាន់​ភាពសំបូរ​សប្បាយ រីកចម្រើន​លើ​គ្រប់​វិស័យ ដោយ​ឈរលើ​គោលការណ៍​លើកតម្កើង ឱ្យមាន ការប្រតិបត្តិ សាសនា​ដែល​ជា ឫសគល់​នៃ សច្ចធម៌ ក្នុង​ជីវិត​រស់ របស់ បុគ្គល គ្រប់រូប ។ ការប្រកាន់​នូវ​សច្ចធម៌​នេះហើយ ជា​កត្តា​ដែល​ធ្វើ​ឲ្យ​សម្តេច​តេ​ជោ សម្រេច​សង្គ្រោះ ជីវិត​របស់ ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ចេញពី​មាត់​មច្ចុរាជ តាម រយៈ កិច្ចខិតខំ​ការពារ និង ការ ស្រោច វ៉ាក់សាំង ការពារ ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​បាន​កៀរគរ​នូវ​ធនធាន​ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​ជាតិ និង​អន្តរ​ជា តិ ក្នុង​គោលបំណង​ធ្វើយ៉ាងណា ឱ្យ ពលរដ្ឋ រស់រានមានជីវិត ដែល​ចំណុច​នេះ វា​ផ្ទុយ​ពី​ទង្វើ​របស់​អ្នកនយោបាយ​ជ្រុល និយម​មួយចំនួន ដែល​ប្រកាន់ខ្ជាប់​នូវ​គំនិត​អគតិ ហើយ​មិនបាន​បញ្ចេញ​គុណសម្បត្តិ​ជា​ដុំ កំភួន​ជាក់ ស្តែង ណា មួយ​ទេ ក្នុង​ការជួយ​ប្រជាជន និង​កសាង​ប្រទេសជាតិ ប៉ុន្តែ​បែរជា​ចាំតែ​យកជើងរាទឹក​៕

ដោយ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម