ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ពង្រីកផ្លូវជាតិលេខ ៤ ពីអង្គស្នួលដល់ស្រុកព្រៃនប់ បញ្ចប់ក្នុងរយៈពេល ៥ ឆ្នាំ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួសជុល និងពង្រីកផ្លូវជាតិលេខ ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល និងបញ្ចប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានរយៈពេល ៥ ឆ្នាំ ចាប់ផ្ដើមពីខែធ្នូ ឆ្នាំ ២០២១ រហូតដល់ឆ្នាំ ២០២៦។
ជាគម្រោងពង្រីកផ្លូវ ដែលរាជរដ្ឋាភិបាលកម្ពុជាទទួលបានប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក សម្រាប់ធ្វើការស្ថាបនា និងពង្រីកផ្លូវជាតិលេខ ៤ ដើម្បីបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ផ្លូវនេះនឹងពង្រីកពីផ្លូវចាក់កៅស៊ូទទឹង ៧ ម៉ែត្រ ទៅទទឹងចាក់កៅស៊ូ ១០ ម៉ែត្រ ពង្រីកស្ពានបេតុង និងលូចំនួន ៤៦ ទីតាំង ព្រមទាំងសាងសង់ស្ពានថ្មីចំនួន ៨ ទីតាំង ដើម្បីធានាដល់ការធ្វើចរាចរណ៍គ្រប់រដូវកាល ដែលឆ្នាំខ្លះត្រូវទឹកជន់លិចផ្លូវជាតិលេខ ៤៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


