ព័ត៌មានជាតិ
ក្រុមហ៊ុនកូរ៉េ កំពុងសិក្សាពីការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងខេត្តចំនួន៣ សម្រាប់នាំចេញ
ក្រុមហ៊ុនកូរ៉េមួយតាមរយៈអង្គការ World Share Cambodia បានចុះទៅសិក្សានៅតាមមន្ទីរកសិកម្ម ខេត្តក្រចេះ ស្ទឹងត្រែង និង កំពង់ធំ ដើម្បីសិក្សាគម្រោងគាំទ្រនិងកែច្នៃ គ្រាប់ស្វាយចន្ទី សម្រាប់នាំចេញទៅលក់នៅលើទីផ្សាររបស់ខ្លួននិងទីផ្សារអាមេរិក ដោយបង្កើតជារោងចក្រមួយ សម្រាប់ការវេចខ្ចប់ និងប្រមូលទិញគ្រាប់ស្វាយចន្ទី។ នេះបើតាមការឱ្យដឹងរបស់សមាគមគ្រាប់ស្វាយចន្ទីកម្ពុជា(សសក)។

លោក អួន ស៊ីឡុត ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា បានប្រាប់សារព័ត៌មានថា ក្រុមហ៊ុនកូរ៉េមួយតាមរយៈ អង្គការ World Share Cambodia បានចុះសិក្សាពីលទ្ធភាព បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ខណៈដែលការសិក្សា មិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ។ អង្គការ World Share Cambodia បានចុះសិក្សានៅតាមមន្ទីរ កសិកម្មក្នុងខេត្តទាំងបី កាលពីពេលថ្មីៗនេះ ដោយមានការជួយជ្រោមជ្រែងពីនាយកដ្ឋានដំណាំឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទផងដែរ។ ភាគីកូរ៉េ និងអង្គការកូរ៉េ ក៏បានជួបជាមួយតំណាងសាខាសមាគមស្វាយចន្ទីកម្ពុជា នៅខេត្តទាំង ៣ ព្រមទាំងចុះមើលចម្ការស្វាយចន្ទីក្នុងសហគមនានា ដែលជាសមាជិក ស ស ក ផងដែរ។

បើយោងតាម លោកស្រី Yumina Joo តំណាងអង្គការកូរ៉េ World Share Cambodia សង្ឃឹមថា គម្រោងចុះទៅសិក្សាគាំទ្រនិងកែច្នៃគ្រាប់ស្វាយចន្ទីនេះ នឹងទទួលបានផលវិជ្ជមានបន្ទាប់ពីសិក្សាកម្រោងវិនិយោគនេះត្រូវបានបញ្ចប់។
ដោយសារបញ្ហាជំងឺកូវីដ-១៩ តម្លៃស្វាយចន្ទីស្រស់ធ្លាក់ថ្លៃពីរឆ្នាំជាប់ៗគ្នា ប៉ុន្តែឆ្នាំ២០២១ តម្លៃគ្រាប់ស្វាយ ចន្ទីឆៅឡើងបន្តិចវិញ គឺតម្លៃ ៣០០០រៀលក្នុង១គីឡូក្រាម ។ ការធ្លាក់ថ្លៃបែបនេះដោយសារតែនៅក្នុងរដូវប្រមូលផលកសិករ ដែលមិនមានឃ្លាំងសម្រាប់ស្តុកទុកត្រូវបង្ខំចិត្តលក់គ្រាប់ ស្វាយចន្ទីស្រស់ ដែលធ្វើឲ្យមានការខាតបង់ច្រើន។ ចំណែកអ្នកដែលមានឃ្លាំងស្តុកទុកបានទិញរក្សាទុកគ្រាប់ស្ងួតសម្រាប់លក់បានចន្លោះ ៥០០០ រៀលទៅ៧២០០រៀល ក្នុងមួយគីឡូក្រាមនាអំឡុងខែ កញ្ញា ឆ្នាំ២០២១ ។
ដោយសារការខ្វះឃ្លាំងស្តុកទុកនេះ ស.ស.ក ក៏មិនអាបំពេញតម្រូវការបញ្ជាទិញរបស់ក្រុមហ៊ុនបរទេសនោះទេ ខណៈពេលដែលឃ្លាំងស្តុកទុករបស់ ស.ស.កដែលមានទាំង ទីតាំងហាលគ្រាប់ផងនោះមានសមត្ថភាពស្តុកគ្រាប់ស្ងួតបានចំនួន ៥០០០ តោនតែប៉ុណ្ណោះ ។ ដូច្នេះទើបកសិករបង្ខំចិត្តលក់គ្រាប់ស្វាយចន្ទីស្រស់ ក្នុងតម្លៃថោក។ នេះបើយោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។
បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីសរុបជាង ៥០ម៉ឺនហិកតាស្ថិតនៅក្នុងខេត្តចំនួន១០ ។ របាយការណ៍សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា ខេត្តកំពង់ធំមានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរហូតដល់ ៩០ ៩៥៩ ហិកតា។ ខេត្តក្រចេះមានផ្ទៃដាំស្វាយចន្ទីចំនួន ៤៧ ៨៥៨ហិកតា, ខេត្តរតនគិរីមាន ៣០ ៤៥៩ហិកតា, កំពង់ចាមមាន ២៤ ៣៦៤ហិកតា, សៀមរាបមាន ២២ ៣០៥ហិកតា, ព្រះវិហារមាន ១៦ ៩៧១ហិកតា, ស្ទឹងត្រែងមាន ១៦ ១៦៤ហិកតា, ត្បូងឃ្មុំមាន ៨ ៣៣៤ហិកតា, មណ្ឌលគិរីមាន ៥ ៦៧៦ហិកតា និងខេត្តកំពង់ឆ្នាំងមានផ្ទៃដាំស្វាយចន្ទី ចំនួន ២ ១២៣ហិកតា។
យោងតាមតួលេខស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានឱ្យដឹងថា ទិន្នផលគ្រាប់ស្រាយចន្ទីរបស់កម្ពុជាលក់ទៅប្រទេសវៀតណាមនៅឆ្នាំ ២០២១ មានប្រមាណជាង១.១ លានតោនដែលគិតជាទឹកប្រាក់ចំនួន ១.៨៤ ពាន់លានដុល្លារអាមេរិក៕
អត្ថបទ ៖ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


