ព័ត៌មានជាតិ
ព្រះសង្ឃជិត ៧ ម៉ឺនអង្គ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
រហូតមកដល់ពេលនេះមានព្រះសង្ឃប្រមាណជាង ៦៤ ០០០ អង្គ ហើយក្នុងចំណោមព្រះសង្ឃជិត ៧ ម៉ឺនអង្គនៅទូទាំងប្រទេសបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៩ មីនានេះថា បច្ចុប្បន្ននេះកម្ពុជាមានព្រះសង្ឃនៅទូទាំងប្រទេសចំនួន ៦៩ ៤៣២ អង្គ ក្នុងនោះមានព្រះសង្ឃចំនួន ៦៤ ៨៦៤ អង្គបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ស្មើនឹង ៩៣ ភាគរយ ខណៈព្រះសង្ឃចំនួន ៤ ៥៦៨ អង្គទៀតនៅមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយទេ។ យ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ពីមូលហេតុដែលព្រះសង្ឃអង្គទាំងនោះមិនបានចាក់វ៉ាក់សាំងនោះទេ។
លោក សេង សុមុនី បានបន្តថាគិតត្រឹមថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២២ មានព្រះសង្ឃ ព្រះពុទ្ធសាសនាសរុបចំនួន ១ ២៧៥ អង្គ បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះជាសះស្បើយចំនួន ១ ២៦៤ អង្គ និងអនិច្ចធម្ម១៦អង្គ។ ចំណែកឥស្លាមសាសនាវិញ មានមេដឹកនាំឆ្លងសរុប ៣១៥ នាក់ជាសះស្បើយ ៣០៥ នាក់និងមរណៈភាព ០៦ នាក់ គ្រិស្តសាសនាមានមេដឹកនាំឆ្លងសរុប ១២៣នាក់ ជាសះស្បើយសរុប ១១៦ នាក់ និងស្លាប់ម្នាក់ និងសាសនាមហាយានមានមេដឹកនាំឆ្លងសរុប ៣៨ នាក់ជាសះស្បើយសរុប ៣៨ នាក់ និងមិនមានអ្នកស្លាប់ទេ។ ចំណែកសាសនាផ្សេងៗទៀតមិនមានឆ្លងទេ។
លោក សេងសុមុនី បានអំពាវនាវដល់ព្រះសង្ឃដែលមិនទាន់បានចាក់វ៉ាក់សាំងសូមនិមន្តទៅចាក់ឱ្យបានគ្រប់ៗអង្គដើម្បីការពារការជំងឺកូវីដ១៩និងអនុវត្តឱ្យមានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលពិសេសវិធាការ៣កុំនិង៣ការពារដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងវត្តអារាមពិសេសជំងឺកូវីដ១៩ប្រភេទបម្លែងខ្លួនថ្មីអូមីក្រុងដែលកំពុងធ្វើចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២២ កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានចំនួន១៤៧ ១០៣ ៦៨៥ នាក់ ក្នុងនោះចាក់បានដូសទី ២ ចំនួន ១៣ ៨៧០ ៦៤៤ នាក់ ដូសទី ៣ បានចំនួន ៧ ៥០០ ៩២៦ នាក់ និងដូសទី ៤ ចំនួន ១ ០៤០ ៨៤១ នាក់៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


