ព័ត៌មានជាតិ
នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ ជំរុញឲ្យមន្រ្តីត្រូវបង្កើនការទប់ស្កាត់ ការនាំចូលសារធាតុគីមីផ្សំគ្រឿងញៀនពីក្រៅប្រទេស
មន្ត្រីជាន់ខ្ពស់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការទប់ស្កាត់សារគីមីផ្សំគ្រឿងញៀន ដែលនាំចូលពីក្រៅប្រទេសដើម្បីការពារ ដល់សុខុមាលភាពសង្គម និងប្រទេសជាតិ។
ការជំរុញរបស់លោកនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ខាងលើនេះ បានធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ប្រព័ន្ធគ្រប់គ្រង់ទំនាក់ទំនងឧប្បត្តវហេតុសារធាតុគីមីផ្សំ នៅព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២នេះ។
លោកនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍ថា មន្រ្តី និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះបទល្មើសផលិតគ្រឿងញៀន ជាពិសេសជនបរទេស មេខ្លោងជួញដូរគ្រឿង និងអង្គការចាត់តាំងក្នុង និងក្រៅប្រទេស ដែលផ្ដល់ឱកាសដល់ក្រុមឧក្រិដ្ឋជន មានលទ្ធភាព នាំចូលសារធាតុគីមីផ្សំ និងទីតាំងផលិតគ្រឿង ញៀន ខណៈថ្មីៗ សមត្ថកិច្ចបានបង្រាបបានគ្រឿងញៀនរាប់រយគីឡូ និងសារធាតុគីមីផ្សំរាប់តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។
លោកនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ ក៏បានក្រើនរំលឹក ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការត្រួតពិនិត្យនៅតាមច្រកចេញចូល ជើងគោក ជើងទឹក និងជើងអាកាស ព្រមទាំងគោលដៅសំខាន់ៗដ៏ទៃផ្សេងទៀត ដើម្បីធានាឲ្យបាននូវការទប់ស្កាត់ ការបង្ការ និងការបង្ក្រាបបទល្មើសគ្រឿងញៀន និងការនាំចូលសារធតុគីមី ឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្ថែមថា «យើងទាំងអស់គ្នា ត្រូវមានវិធានការទប់ស្កាត់ និងគ្រប់គ្រងសារធាតុគីមីផ្សំ ឲ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ដោយកម្លាំងសមត្ថកិច្ចកម្ពុជាបង្រ្កាបបាន ករណីលួចកែច្នៃផលិតគ្រឿងញៀនសំយោគទ្រង់ ទ្រាយតូច និងទ្រង់ទ្រាយធំ បង្ក្រាបបានករណី ផលិតកែច្នៃគ្រឿងញៀនខុសច្បាប់ចំនួន ៣ ករណី នៅទីតាំងចំនួន ៤ផ្សេងៗគ្នា រឹបអូសបានសារធាតុញៀនប្រមាណជាង ២តោន សារធាតុគីមីជាង ២០០តោន និងឧបករណ៍ផលិតគ្រឿងញៀនមួយចំនួនធំ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ»។
លោក ហ្វឺណង់ដូ រ៉ូម៉េរ៉ូ កុងត្រឺរ៉ាស (Fernando Romero Contreras) ជាអ្នកសម្របសម្រួលកម្មវិធីគំនិតផ្ដួចផ្ដើម ប្រតិបត្តិការរបស់កម្មវិធីសកល ស្ដីពី ការហាមឃាត់សារធាតុគ្រោះថ្នាក់ (GRIDS) បានមានប្រសាសន៍ថា ប្រទេសកម្ពុជា នៅតែបន្តទទួលរងឥទ្ធិពលអាក្រក់ ពីស្ថានភាពប្រែប្រួលជាអវិជ្ជមាន ប្រកបដោយហានិភ័យខ្ពស់បណ្ដាលមកពីគ្រឿងញៀន ដែលបញ្ហានេះ គឺដោយសារតែការកើនឡើងឥតឈប់ឈរ នៃការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀន នៅលើពិភពលោក និងក្នុងតំបន់។
លោកបានបន្តថា ជាក់ស្ដែងទោះបីចំនួនករណីគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបានមានការថយចុះ។ ប៉ុន្តែករណីបង្ក្រាប បទល្មើសគ្រឿងញៀនធំៗ បានកើនឡើង ដោយមានគ្រឿងញៀនរាប់រយតោន រួមទាំងម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិ ឈុតធំៗ ដ៏គ្រោះថ្នាក់ជាច្រើនទៀត នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមានភូមិសាស្រ្តជាប់រាជធានី ជាប់ព្រំដែនឡាវ ថៃ និងវៀតណាម នៅតាមប្រៃសណីយ៍ និងនៅលើផ្ទៃសមុទ្រជាដើម។
យោងតាមរបាយការណ៍ ពីគណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២១កន្លងទៅ សមត្ថកិច្ចបាន បង្រ្កាបគ្រឿងញៀន និងសាធារណគីមីផ្សុំជិត ៩០ តោន និងឃាត់ខ្លួនជនសង្ស័យជិត ១ម៉ឺន ៤ពាន់នាក់ ។ ក្នុងចំណោមនោះ មានជនសង្ស័យជនបរទេសចំនួន ៣៦៥ នាក់៕
អត្ថបទ៖ សំអឿន




-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


