ព័ត៌មានជាតិ
ចុះបិទទីតាំងផលិតនិងកន្លែងលក់ស្រាជាង ១ ៦០០ កន្លែង ក្រោយមានករណីស្លាប់៨នាក់
ក្រោយពីមានករណីពុលស្រាស្លាប់៨នាក់ នៅស្រុកទឹកផុស លោកឧត្ដមសេនីយ៍ត្រី ប៊ុន ធឿន ស្នងការរងនគរបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកាដល់ថ្ងៃទី១២ ខែធ្នូនេះ សមត្ថកិច្ចបានសមត្ថកិច្ច បានចុះបិទទីតាំងផលិតស្រាសរុបចំនួន ៥១៧កន្លែង និងបិទកន្លែងលក់ស្រាចំនួន ១ ១១៥ កន្លែង។ ក្នុងនោះដែរ បានឃាត់ខ្លួនអ្នកបិទស្រានិងលក់ស្រាចំនួនជាង ១០ នាក់ ក្នុងនោះមនុស្សចំនួន ៦នាក់ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី។

ដោយឡែកសមត្ថកិច្ច ដកហូតស្រាចំនួន ៣ ៨៩៥ លីត្រ និង ៥៣២ កានកន្លះ មេស្រាស ៧៥ លីត្រ មេដំបែមួយកញ្ចប់ និងមេស្រាកាច់ កន្លះលីត្រ។ ក្នុងនោះដែរ សមត្ថកិច្ចក៏បានកម្ទេចចោលអង្ករកាវស្រាប់បិតស្រាចំនួន ២១ ខាប់ និង ២១ ធុងប៉េត្រូ ផងដែរ។ លោកស្នងការរង បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីប្រតិបត្តិធ្វើការដកហូតស្រាខាងលើនេះ ក្រុមសមត្ថកិច្ចជំនាញបានរកឃើញថា នៅក្នុងស្រាស ស្រាថ្នាំខាងលើនេះ មានជាតិមេតាណុលមកខ្ពស់គឺ ១៤.១៥ ភាគរយ ដែលជាធម្មតា គឺគេអនុញ្ញាតឲ្យមានកម្រិតតែ ០៥.១០ ភាគរយតែប៉ុណ្ណោះ។ ហេតុនេះហើយ ទើបអ្នកហូបស្រា នៅក្នុងស្រុកទឹកផុសបានពុលស្រា ១៣១ នាក់ ក្នុងនោះមានមនុស្សចំនួន ៨ នាក់ក៏បានពុលស្លាប់។


ចំពោះវិធានការនោះ គឺអាជ្ញាធរក៏ដូចជាសមត្ថកិច្ចជំនាញមិនអនុញ្ញាតឲ្យមានការផលិតស្រាអានាធិបតេយ្យទៀតទេ។ ចំពោះអ្នកផលិតស្រា ត្រូវតែមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងក៏ត្រូវផលិតស្រាទៅតាមបច្ចេកទេស ដែលជំនាញបានកំណត់។ ដោយឡែកចំពោះស្រាសស្រាថ្នាំនិងមេស្រា ដែលសមត្ថកិច្ចបានដកហូតខាងលើនេះ អាជ្ញាធរខេត្តនិងសមត្ថកិច្ចស្នើសុំទៅតុលាការខេត្តដុតកម្ទេចចោលនៅថ្ងៃខាងមុខនេះ៕


អត្ថបទ៖ ឈៀង ថារិទ្ធ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


