ព័ត៌មានជាតិ
ឱកាសក្លាយជាគ្រូបង្វឹក ក្នុងកម្មវិធីជជែកដេញដោលយុវជនអាស៊ាន លើកដំបូង
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានជូនដំណឹងដល់ពលរដ្ឋកម្ពុជា ពិសេសអ្នកមានបទពិសោធន៍ និងសមត្ថភាព ស្ដីពីការចាប់ឱកាសដើម្បីក្លាយជាគ្រូបង្វឹកក្នុងកម្មវិធី “ការជជែកដេញដោលយុវជនអាស៊ាន” លើកដំបូង។
ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា នេះជាឱកាសពិសេសដែលកម្មវិធី “ការជជែកដេញដោលយុវជនអាស៊ាន” ត្រូវការជ្រើសរើសគ្រូបង្វឹកផ្នែកជជែកពិភាក្សា ដែលនេះជាការយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់យុវជនកម្ពុជាដែលមានសមត្ថភាព និងបទពិសោធន៍ល្អៗ រួមចំណែកបណ្តុះអនាគតអ្នកដឹកនាំ សម្រាប់សង្គមជាតិ និងជាតំណាងប្រទេសកម្ពុជា។
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ឱកាសក្លាយជាគ្រូបង្វឹកនៃក្រុមតស៊ូមតិដ៏ពោរពេញទៅដោយសមត្ថភាព ទំនួលខុសត្រូវ និងភាពជាអ្នកដឹកនាំ កម្រិតអន្តរជាតិ កំពុងរង់ចាំយុវជនដែលមានសមត្ថភាព។
លក្ខខណ្ឌ៖ https://bit.ly/3I9wTDG

គួរបញ្ជាក់ថា ការជ្រើសរើសគ្រូបង្វឹកផ្នែកជជែកពិភាក្សា សម្រាប់កម្មវិធី “ការជជែកដេញដោលយុវជនអាស៊ាន” មាន កាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ បេក្ខជនអាចចុះឈ្មោះនៅទីនេះ https://bit.ly/3HTZSv4 ។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅតាមរយៈទូរសព្ទលេខ (+855) 61 649 978
(+855) 78 243 298 និងអ៊ីម៉ែល: [email protected] ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


