Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី កំពុង​ស្តារ​អាង​ស្តុក​ទឹក​៥​កន្លែង​នៅ​ក្រោម​សួនច្បារ​មាត់ទន្លេ បាន​៨០% គ្រោង​បញ្ចប់​នៅ​សប្តាហ៍​ក្រោយ

បានផុស

នៅ

ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ធ្វើ​សកម្មភាព ស្តារ អាង​ស្តុក​ទឹក​ទាំង​៥​កន្លែង​នៅ​ក្រោម​សួនច្បារ​មាត់ទន្លេ ដែល​គិត​មកដល់​ថ្ងៃ​១៦ មីនា​២០២២​នេះ ក្រុមការងារ​របស់​អង្គភាព​លូទឹក បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ស្តារ​សម្រេច​បាន​ប្រមាណ​៨០%​ហើយ ដោយ​គ្រោង​នឹង​ស្តារ​បញ្ចប់​នៅ​សប្តាហ៍​ក្រោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ម៉ែន សុខ​ខេន ប្រធាន​អង្គភាព​លូ​ទឹក បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៦​មីនា​នេះ​ថា ដោយមាន​ការណែនាំ​និង​ចង្អុលបង្ហាញ​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានធ្វើ​សកម្មភាព​ស្តារ​អាង​ស្តុក​ទឹក​ទាំងអស់​ចំនួន​៥​អាង ដែល​ក្នុង​នោះ នៅ​ក្រោម​សួនច្បារ​មាត់ទន្លេ​មាន​៤​អាង​(​ក្រោម​សួនច្បារ​មុខ​ផ្សា​ចាស់​,​ផ្សារកណ្ដាល​,​ព្រះ​គម្លង់​,​ក្នុង​សាលចតុមុខ​) និង​នៅក្រោម​សួនច្បារ​មុខ​រដ្ឋសភា​ចាស់​១​អាង ។

លោក​ម៉ែន សុខ​ខេន បានបញ្ជាក់​ផងដែរ​ថា​ ជាទូទៅ​ការងារ​ស្តា​រអាង​ស្តុក​ទាំង​៥​នេះ ប្រើ រយៈពេល​ពី​៤​ទៅ​៦​សប្ដាហ៍ ពោលគឺ​អាស្រ័យ​ទៅតាម​បរិមាណ​ភក់​ដែលមាន​នៅក្នុង​អាង​។ លោក​បន្ត​ទៀត​ថា ការិយាល័យ​លូទឹក បានចាប់ផ្ដើម​ស្តារ អាង​ទាំង​៥​នេះ កាលពី​ថ្ងៃ ១០​កុម្ភៈ​២០២២ ហើយ​បើ​គិត មកដល់​ថ្ងៃ​១៦ មីនា​២០២២​នេះ សម្រេចបាន​៨០% ហើយ​និង​គ្រោង​ស្តារ​បញ្ចប់​នៅ​សប្តាហ៍​ក្រោយ៕​

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម