Connect with us

ព័ត៌មានជាតិ

ទីតាំងល្បែងសុីសងដោយជ្រកក្រោមស្លាកហ្គេមអ៊ិនធឺណែត ២ទីតាំងនៅកណ្តាលក្រុងបាត់ដំបងត្រូវបានសមត្ថកិច្ចបង្ក្រាប

បានផុស

នៅ

ល្បែងស៊ីសងដែលជ្រកក្រោមស្លាកហ្គេមអ៊ីនធឺណែតចំនួន២ទីតាំង ត្រូវបានសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនទាំងអ្នកបំរើការនិងអ្នកលេងចំនួន១១នាក់រួមជាមួយ និងការដកហូតសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួនផង។

មន្ត្រីនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ករណីបង្ក្រាបទីតាំងហ្គេមអ៊ីនធឺណែតនេះកម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០២០ថ្មីៗនេះ ពាក់ព័ន្ធនឹងលួចប្រព្រឹត្តនូវហ្គេមអ៊ីនធឺណែតបង្កប់ល្បែងស៊ីសងខុសច្បាប់(ភ្នាល់បាល់)ចំនួន២ទីតាំងឋិតនៅក្នុងភូមិសាស្ត្រក្រុមទី៨ក្នុងភូមិ​កម្មករ​សង្កាត់​ស្វាយ​ប៉ោ​ក្រុង/ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រតិបត្តិការនេះដែរកម្លាំងបង្ក្រាបបាននាំខ្លួនមនុស្សស្រីប្រុសចំនួន​១១​នាក់​មក​កាន់​ស្ន​ងការដ្ឋាន​ខេត្តដេីម្បីសាកសួរជាមួយនេះក៏បានដកហូតនូវសម្ភារៈឧបកករណ៍ហ្គេមមួយចំនួនធំទៀតនៅនឹងកន្លែងផងដែរ។ដែលទីតាំងទាំង២ខាង​លើនេះមានច្បាប់អនុញ្ញាតិត្រឹមត្រូវប៉ុន្តែបានល្មើសបង្កប់នូវល្បែងភ្នាល់ឬចាក់បាល់ស៊ីសងខុសច្បាប់យ៉ាងញឹកញា៉ប់ទើបមានការបង្ក្រាបបែបនេះជាការព្រមានដើម្បីឲ្យបញ្ឈប់នូវទង្វើឬសកម្មភាពខុសច្បាប់បន្តទៀត។បើទោះជាយ៉ាងណាការអនុវត្តវិធានការបង្ក្រាបនេះក្រោយសមត្ថកិច្ចធ្វើការសាកសួរម្ចាស់ទីតាំងល្មើសទាំង២ខាងលើអាចប្រឈមទៅនឹងផ្លូវច្បប់ជាធរមាន៕

សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម