ព័ត៌មានជាតិ
ខឹងប្រពន្ធលេងបៀផ្ទះគេ ទៅជេរប្រមាថ ត្រូវម្ចាស់ផ្ទះវាយរបួស
ឥទ្ធិពលសុរា លាយឡំល្បែងស៊ីសង ធ្វើឲ្យកើតអំពើហិង្សា ដោយបុរសម្នាក់ ខឹងប្រពន្ធលេងបៀផ្ទះគេ និងខ្លួនស្រវឹងជោកជាំផង ក៏ទៅជេរប្រមាថ ហើយវាយម្ចាស់ផ្ទះ។

ក្នុងនោះដែរ បុរសខាងលើ ក៏ត្រូវម្ចាស់ផ្ទះវាយតបតវិញ បណ្តាលឲ្យរងរបួស។ រីឯម្ចាស់ផ្ទះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដែរ។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទី នៅចំណុចផ្ទះជនសង្ស័យ ភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ នួន វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យ ឈ្មោះ ឃុត ភារម្យ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកអង្គស្នួល បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ប្រពន្ធរបស់ជនរងគ្រោះឈ្មោះ សុខ ធឿន បានទៅអង្គុយលេងបៀនៅផ្ទះរបស់ជនសង្ស័យ។
បន្ថែមពីនោះ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យ ឃើញជនរងគ្រោះមានសភាពស្រវឹងស្រា ហើយមកជេរប្រមាថ និង វាយលើប្រពន្ធឈ្មោះសុខ ធឿន។ ពេលនោះ ជនសង្ស័យ បាននិយាយថា បើវាយគ្នា ទៅវាយនៅផ្ទះទៅ កុំវាយនៅផ្ទះខ្ញុំ ហើយជនរងគ្រោះឆ្លើយថា ឯងកុំចេះដឹង។ ជាមួយនោះ ជនរងគ្រោះ ក៏យកកៅអីជ័រវាយទៅលើជនសង្ស័យមុន។ តែជនសង្ស័យគេចផុត ហើយក៏ទាញកៅអីជ័រវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យបែកក្បាលដេរ០៧ថ្នេរតែម្ដង។
ចំពោះករណីនេះ កម្លាំងជំនាញ កំពុងបន្តចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ មុនី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


