Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ស្នើឲ្យក្រុមហ៊ុន​ Huawei ជួយបណ្តុះបណ្តាល និងនាំយកបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យក្រុម ហ៊ុន Huawei បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស និងបន្តធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបាននូវបច្ចេកវិទ្យាចុងក្រោយបំផុតដែលធានាបាននូវសុវត្ថិភាព និងអធិបតេយ្យភាពព័ត៌មានផង និងមានការប្រកួតប្រជែងលើពិភពលោកផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន​ បានស្នើឡើងបែបនេះទៅកាន់លោក  Li Baifeng អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន  Huawei និងជាប្រធានក្រុមការងារ Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឱកាសអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នេះ។ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យលោក Li Baifeng បន្តធ្វើការជាមួយនឹងលោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រ​សួងប្រៃសណីយ និងទូរគមនាគមន៍ និងជួយបណ្តុះបណ្តាលធនធានមនុស្ស និងបន្តធ្វើយ៉ាងណាឱ្យកម្ពុជា ទទួលបាននូវបច្ចេកវិទ្យាចុងក្រោយបំផុតដែលធានាបាននូវសុវត្ថិភាព និងអធិបតេយ្យភាពព័ត៌មានផង និងមានការប្រកួតប្រជែងលើពិភពលោកផង។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន។

ចំណែក លោក Li Baifeng បានថ្លែងអំណរគុណជូនចំពោះសម្ដេច​តេជោដែលបានគាំទ្រក្រុមហ៊ុនរបស់លោកក្នុងរយៈពេលជាង ២៣ ឆ្នាំកន្លងមក និងផ្ដល់នូវការទុកចិត្តដល់ក្រុមហ៊ុនអនុញ្ញាតឲ្យក្រុមហ៊ុនចូលរួមអភិវឌ្ឍវិស័យបច្ចេកវិទ្យា វិស័យសុខាភិបាល និងការប្រយុទ្ធប្រឆាំងកូវីដ១៩ និងលើវិស័យដទៃទៀត ។

លោក Li Baifeng បានមានប្រសាសន៍ថា វិស័យឌីជីថលនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ហើយនៅកម្ពុជា មានការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាស្ទើរគ្រប់វិស័យ ។ ក្នុងន័យនេះ លោកគោរពសុំអនុសាសន៍និងការគាំទ្រពីសម្ដេច ដើម្បីឲ្យក្រុមហ៊ុនអាចចូលរួមអភិវឌ្ឍវិស័យព័ត៌មានវិទ្យានៅកម្ពុជាតាមរយៈការអភិវឌ្ឍន៍ធនធានមនុស្សការនាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញព័ត៌មានវិទ្យា និងតភ្ជាប់រវាងប្រជាជន និងប្រជាជនប្រកបដោយសុវត្ថិភាព និងអធិបតេយ្យភាព ។

នៅក្នុងឱកាសនោះដែរ លោក Li Baifeng ផ្តល់ជូនសម្ដេចតេជោហ៊ុន សែន នៅនូវគ្រឿងបរិក្ខា និងកុំព្យូទ័រចំនួន៥០០គ្រឿង។ គ្រឿងបរិក្ខារទាំងនោះ រួមមានក្តារអេឡិចត្រូនិចសម្រាប់សរសេរដែលអាចតភ្ជាប់ធ្វើការទំនាក់ទំនងតាមវីដេអូខុនហ្វើរិនបានចំនួន ១០០គ្រឿង និងកុំព្យូទ័រចំនួន ៥០០ គ្រឿង ៕

ដោយ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម