ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៥ ម៉ឺនរៀល ដល់មន្ត្រីរាជការនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភចំនួន៥ ម៉ឺនរៀល ដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធទាំងអស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី និងបុណ្យភ្ជុំបិណ្ឌ សម្រាប់ឆ្នាំ២០២២ នេះ
នេះបើយោងតាមអនុក្រឹត្យ ដែលទើបទទួលបាននារសៀលនេះ។
អនុក្រឹត្យបញ្ជាក់ថា នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភ ជូនដល់មន្ត្រីរាជការស៊ីវិល នៃក្រុមនីតិបញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ យោធិននៃកងយុទ្ធពលខេមរៈភូមិន្ទ មន្ត្រីរាជការនៃអាជ្ញាធរសវនកម្មជាតិ មន្ត្រីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មន្ត្រីខុទ្ទកាល័យ ដូចមានកំណត់ក្នុងអនុក្រឹត្យលចុះថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៧ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអនុរដ្ឋលេខាធិការ ដែលជាស្ថាប័នទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ ដូចមានកំណត់ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្ដីពីការគ្រប់គ្រង និងការបើកប្រាក់ និងការបើកផ្ដល់ប្រាក់បំណាច់ជូនទីប្រឹក្សាជំនួយការលេខាធិការ និងមន្ត្រីដែលមានឋានៈស្មើសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីនៃការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកអន្ដែត ដែលកំពុងបម្រើការងារនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងនិវត្តជនជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយោធិន នៃកងយុទ្ធពលខេមរៈភូមិន្ទ និងអតីតមន្ត្រីនគរបាលជាតិកម្ពុជា។
ចំពោះក្រុមគ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជនត្រូវបានផ្ដល់ជូនប្រាក់ឧបត្ថម្ភនេះចំនួន៥ ម៉ឺនរៀល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងចំនួន៥ ម៉ឺនរៀល ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌក្នុងមួយគ្រួសារ។
បើតាមអនុក្រឹត្យបញ្ជាក់ថា ប្រាក់ឧបត្ថម្ភនេះត្រូវបានផ្ដល់សម្រាប់ម្នាក់ៗឬមួយគ្រួសារ តែមួយកន្លែង និងមួយលើកប៉ុណ្ណោះ។
ការបើកផ្តល់ប្រាក់ឧបត្ថម្ភខាងលើត្រូវអនុវត្តឲ្យបានមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំខាល និងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំខាល៕
ដោយ ៖ កោះកែវ

-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១៤ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


