ព័ត៌មានជាតិ
លោក ចាន់ យុត្ថា៖ ខេត្តកំពង់ស្ពឺ និងតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់ច្រើននាប៉ុន្មានថ្ងៃកន្លងមកនេះ
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៣០ ខែមីនានេះ បានឱ្យដឹងថា នារយៈពេលឥទ្ធិពលសម្ពាធទាបនៅសមុទ្រចិនខាងត្បូងនៅតែកើតមាន ធ្វើឱ្យមានភ្លៀងធ្លាក់រ៉ាយបាយក្នុងក្របខ័ណទូរទាំងប្រទេស ហើយនឹងបន្តធ្លាក់រហូតដល់ថ្ងៃទី ២ ដើមខែមេសានេះ។

លោក ចាន់ យុត្ថាថ្លែងថា៖ “សម្ពាធទាបសកម្មមួយដែល នៅក្នុងសមុទ្រចិនខាងត្បូង នឹងធ្វើដំណើរមកកៀក ឆ្នេរប្រទេសវៀតណាមភាគកណ្ដាល ចឹងទេភ្លៀងនឹងនៅតែបន្តធ្លាក់រ៉ាយប៉ាយ។ កន្លងមកឃើញមានភ្លៀងធ្លាក់រហូតដល់ ៨០ មីលីម៉ែត្រក៏មាន ជាពិសេសដូចនៅខេត្តកំពង់ស្ពឺ និងតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាបក៏មានភ្លៀងធ្លាក់ដូចគ្នា។ បើនិយាយពីក្របខណ្ឌខេត្តគឺគ្រប់ខេត្តទាំងអស់ ដែលមានភ្លៀងធ្លាក់ ហើយបន្តធ្លាក់បន្ថែមទៀត”។

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនចាប់ពីថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី ០៥ ខែមេសា ដោយសារឥទ្ធិពលសម្ពាធទាបសកម្មនៅសមុទ្រចិនខាងត្បូងភាគខាងត្បូងប្រទេសវៀតណាម។ បាតុភូតនេះក៏នឹងធ្វើឱ្យមានភ្លៀងធ្លាក់ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងនៅតាមតំបន់ទំនាបកណ្ដាល តំបន់ជួរភ្នំ និងមាត់សមុទ្រ៕


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


