ព័ត៌មានជាតិ
និស្សិតពេទ្យ ៤៤ នាក់ ត្រូវលុបឈ្មោះចេញពីការប្រឡងថ្នាក់ជាតិ ដោយសារក្លែងបន្លំសញ្ញាបត្រ
គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល បានសម្រេចលុបឈ្មោះនិស្សិតពេទ្យ ៤៤ នាក់ ចេញពីការប្រឡង ក្រោយរកឃើញថា និស្សិតទាំងនេះបានក្លែងបន្លំឯកសារសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

លោក បណ្ឌិត សភាចារ្យ ហ៊ីង ថូរ៉ាស៊ី ប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលបានឱ្យដឹងនៅក្នុងលិខិតលុបឈ្មោះដែលទើបទទួលបានថ្ងៃនេះថា និស្សិតដែលត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះនិស្សិតប្រឡងថ្នាក់ជាតិក្នុងនោះមាននិស្សិតដែលត្រូវ ជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររងជាប់ចូលរៀនផ្នែកបរិញ្ញាបត្ររងគិលានុបដ្ឋាក បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍និងបរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ ដោយសារមូលហេតុក្លែងបន្លំឯកសារសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

លោកបានបន្តថា ក្នុងចំណោមនិស្សិតចំនួន ៤៤ នាក់ ដែលត្រូវលុបឈ្មោះចេញពីការប្រឡងថ្នាក់ជាតិនោះរួមមាន ក្នុងនោះមាននិស្សិតផ្នែកវេជ្ជបណ្ឌិតចំនួន ១ នាក់ និស្សិតផ្នែកគិលានុប្បដ្ឋាកចំនួន ២៨ នាក់ និស្សិតផ្នែកបរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ចំនួន ៧ នាក់ និស្សិតផ្នែកបរិញ្ញាបត្ររងទន្តគិលានុបដ្ឋាកចំនួន ៤ នាក់ និងនិស្សិតផ្នែកបរិញ្ញាបត្រងងឆ្មបចំនួន ៤ នាក់៕



អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


