Connect with us

ព័ត៌មានជាតិ

កម្ពុជាកំពុងប្រឈមនឹងការបាត់បង់ធនធានសត្វព្រៃ ដោយសារការបរបាញ់ និងការដាក់អន្ទាក់

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអះអាងថា កម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់ នូវការបាត់បង់ធនធានសត្វព្រៃរបស់ខ្លួន ដែលមានតម្លៃមិនអាចកាត់ថ្លៃបានជាសកល ក្នុងពេលអនាគតខាងមុខដោយសារការបរបាញ់ និងការដាក់អន្ទាក់។

ថ្លែងក្នុងសន្និសិទសារព័ត៌មាន ស្តីពី ការបើកយុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៦ ខែមេសា លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ការបរបាញ់ និងការដាក់អន្ទាក់ ដែលធ្វើឲ្យមានការបាត់បង់ធនធានសត្វព្រៃនៅកម្ពុជានេះ គឺបណ្តាលមកពីការប្រើប្រាស់ និងជួញដូរសត្វព្រៃដោយខុសច្បាប់។លោកបានបន្តថា «ប្រសិនបើគ្មានវិធានការបន្ទាន់ទេនោះ កម្ពុជានឹងប្រឈមនឹងការបាត់បង់ធន​ធានសត្វព្រៃរបស់ខ្លួន ដែលមានតម្លៃមិនអាចកាត់ថ្លៃបានជាសកល ក្នុងពេលអនាគតខាងមុខ»។

លោកថា ដើម្បីដោះស្រាយវិបត្តិនេះ ស្ថាប័ននៃរាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យបរិស្ថាន បានមករួមគ្នាលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទ ក្នុងតំបន់ការពារធម្មជាតិ របស់កម្ពុជា។ លោក នេត្រ ភក្ត្រា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបញ្ឈប់ការទទួល​ទានសាច់សត្វព្រៃ និងទិញផលិតផលពីសត្វព្រៃដទៃទៀត សំដៅចូលរួមក្នុងសកម្មភាពអភិរក្សធនធានធម្មជាតិរបស់កម្ពុជា ឲ្យនៅស្ថិតស្ថេរគង់វង្ស។

ចំណែកលោក សេង ទៀក  ប្រធានអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF បាន មានប្រសាសន៍ថា បច្ចុប្បន្នអន្ទាក់ដែលត្រូវបានគេដោះ នៅតាមតំបន់ការពារធម្មជាតិ បានត្រឹមតែ២០ភាគរយប៉ុណ្ណោះ ហើយចំនួន ៨០ ភាគរយទៀត ដែលជនល្មើសបានដាក់នៅតាមតំបន់ធនធានធម្មជាតិនានា នៅមិនទាន់បានដោះនៅឡើយទេ។

ក្នុងឆ្នាំ ២០២១ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូ បានដកអន្ទាក់សរុបជាង ៦ម៉ឺនអន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន ៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំមានអន្ទាក់ប្រមាណជាង ៤ម៉ឺន ត្រូវបានដកចេញពីតំបន់ ការពារធម្មជាតិទាំងនេះ។

គួរបញ្ជាក់ថា តាមរយៈយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងខេត្តស្ទឹងត្រែងនេះ ក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ខែ ក្នុងខេត្តចំនួន ៦ ភាគខាងកើតទន្លេមេគង្គរួមមាន៖ ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ សំដៅកែប្រែឥរិយាបថពលរដ្ឋមួយចំនួន ដែលនិយមហូបសាច់សត្វ និងចូលរួមរកដំណោះស្រាយបញ្ចប់វិបត្តិ អន្ទាក់ នៅក្នុងតំបន់ការពារ ធម្មជាតិកម្ពុជា៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានជាតិ២២ នាទីutes មុន

ក្រសួងការងាររៀបចំសិក្ខាសាលា “គោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥”

កីឡា២២ នាទីutes មុន

ក្រាក់​ ពិសិដ្ឋ​ ផ្លាស់ប្ដូរ​ទ្រនំ​ថ្មី​ភ្លាម​ចាប់​ផ្ដើម​ហ្វឹកហាត់​ត្រៀម​ឡើង​សង្វៀន​នៅ​ខែ​សីហា​ ២០២៥​

សុខភាព៣៥ នាទីutes មុន

ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី អំពាវនាវពលរដ្ឋសម្អាតសំណល់មាន​ទឹកដក់ជុំវិញផ្ទះ ដើម្បីបង្ការជំងឺគ្រុនឈាមនារដូវវស្សា

ព័ត៌មានជាតិ៣៥ នាទីutes មុន

បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ មានពិន្ទុខ្ពស់ជាងគេទូទាំងប្រទេសនឹងទទួលបានរថយន្តអគ្គិសនីមួយគ្រឿង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ២០ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម