ព័ត៌មានជាតិ
ក្លិបរ៉ូតារីភ្នំពេញ ខេប ភី ថល ផ្តល់ជំនួយសម្ភារៈវេជ្ជសាស្ត្រ១៦មុខដល់មន្ទីរពេទ្យកុមារជាតិ
ក្លិបរ៉ូតារីភ្នំពេញ ខេប ភី ថល បានផ្តល់ជំនួយសម្ភារវេជ្ជសាស្ត្រចំនួន១៦មុខដែលមានតម្លៃជាង៣ម៉ឺនដុល្លារអាមេរិកជូនដល់មន្ទីរពេទ្យកុមារជាតិដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា រួមទាំងទារកនិងកុមារផងដែរ។
ពិធីប្រគល់សម្ភារវេជ្ជសាស្ត្រទាំងនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ក្រោមអធិបតីភាពលោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ និងលោក វីលសុន ជី (Willson Chi) ប្រធានក្លិបរ៉ូតារីភ្នំពេញ ខេប ភី ថល ក្នុងអណត្តិ២០២១-២០២២។

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស បានមានប្រសាសន៍ថា សម្ភារវេជ្ជសាស្ត្រទាំងនេះ គឺបានមកពីលទ្ធផលទស្សនកិច្ចផ្លូវការរបស់ក្រុមការងារ និងថ្នាក់ដឹកនាំនៃក្លិបរ៉ូតារីភ្នំពេញ ខេប ភី ថល នៅពាក់កណ្ដាលឆ្នាំ២០២០នៅមន្ទីរពេទ្យកុមារជាតិ ។

លោកសាស្ត្រាចារ្យបានបន្តថា តាមរយៈកិច្ចពិភាក្សា និងទស្សនៈកិច្ចផ្លូវការនោះបានបង្កឪកាសដល់កិច្ចសហប្រតិបត្តិការរយ៉ាងរលូនរវាងមន្ទីរពេទ្យកុមារជាតិ និងក្លិបរ៉ូតារីភ្នំពេញ ខេប ភី ថល ក្នុងការរួមគ្នាលើកកម្ពស់សុខភាពទារក តាមរយៈ
ការផ្តល់ជាសម្ភារៈបរិក្ខាវេជ្ជសាស្ត្រមួយចំនួន១៦មុខដែលសរុបជាទឹកប្រាក់មានចំនួន៣១,៦២៥.៦០ ដុល្លារសហរដ្ឋអាមេរិក ផ្តល់ជូនដល់មន្ទីរពេទ្យកុមារជាតិ ដែលជាការរួមចំណែករបស់សមាជិកសមាជិកានៃក្លិបរ៉ូតារីភ្នំពេញខេប ភី ថល ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា។

លោកសាស្ត្រាចារ្យបានបន្ថែមថា «ថ្ងៃនេះមន្ទីរពេទ្យកុមារជាតិមានសេចក្តីសោមនស្សរីករាយឥតឧបមាចំពោះសមិទ្ធិផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការជាមួយក្លិបរ៉ូតារីភ្នំពេញ ខេប ភី ថល តាមរយៈគម្រោងលើកកម្ពស់សុខភាពទារក និង
អភិវឌ្ឍវិស័យសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំសូមសំដែងនូវការគោរពកោតសរសើរដោយស្មោះចំពោះសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់សមាជិក សមាជិកាក្លិបរ៉ូតារីនិងក្លិបរ៉ូតារីភ្នំពេញខេបភីថលទាំងអស់ដែលបានបរិច្ចាកធនធានក្នុងការផ្តល់ជាជំនួយ សម្ភារៈ និងបណ្តុះបណ្តាលធនធានមនុស្សដើម្បីជួយអភិវឌ្ឍវិស័យសុខាភិបាល និងលើកកម្ពស់សុខមា លភាពរបស់ប្រជាជនកម្ពុជា រួមទាំងទារកនិងកុមារផងដែរ»។

លោកសាស្ត្រាចារ្យបានបញ្ជាក់ថា ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីក្រសួងសុខាភិបាលក្រុមប្រឹក្សាភិបាលព្រមជាមួយការប្តេជ្ញាចិត្តនិងការចូលរួមយ៉ាងសកម្មរបស់បុគ្គលិកទាំងអស់ក្នុងមន្ទីរពេទ្យគ្រប់ផ្នែកមន្ទីរពេទ្យកុមារជាតិបានខិតខំប្រឹងប្រែងអភិវឌ្ឍទាំងគុណភាពសេវាបរិដ្ឋាន ហេត្ថារចនាសម្ព័ន្ធ និងការពង្រឹង សមត្ថភាពរបស់បុគ្គលិកគ្រប់ជំនាញក្នុងគោលបំណងផ្តល់ជូននូវសេវាសុខាភិបាលដល់ប្រជាពលរដ្ឋទាំងអស់អោយមានទំនុកចិត្ត លើការថែទាំព្យាបាលទារកនិងកុមារ ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងគុណតំលៃ៕
អត្ថបទ៖ សំអឿន

-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


