ព័ត៌មានជាតិ
អាជ្ញាធរមីនចុះអនុស្សរណៈនៃការយោគយល់ជាមួយតំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group គាំទ្រការបោសសម្អាតមីន
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក Clement Yang ប្រធានតំបន់សេដ្ឋកិច្ចពិសេស Manhattan នៅថ្ងៃទី ៨ ខែមេសា ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខានៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងតំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group ដើម្បីចូលរួមគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។

ពិធីចុះហត្ថលេខានេះ អាជ្ញាធរមីនតំណាងដោយលោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និងតំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group តំណាងដោយលោក Larry Kao នាយកប្រចាំប្រទេស។
ក្នុងនាមឲ្យលោក Clement Yang លោក Larry Kao បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកបានមកដាក់ការវិនិយោគនៅប្រទេសកម្ពុជារយៈពេលជាង ២០ឆ្នាំមកហើយ ដោយចាប់ផ្តើមក្នុងឆ្នាំ២០០០ ដោយក្រុមហ៊ុន MedTecs នៅខេត្តកំពង់ចាម ផលិតនៅឧបករណ៍វេជ្ជសាស្រ្ត និងសម្លៀកបំពាក់ពេទ្យ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាយជំងឺសារ និងក្រោយមកទៀតប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកបន្តទៀតថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនបានធ្វើការវិនិយោគបន្ថែមបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស Manhattan នៅក្រុងបាវិត ដែលសម្ភោធក្រោមអធិតបីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៥ ហើយបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេស មានកម្មករធ្វើការប្រមាណជាង ៣ ៥០០០នាក់ និងតំណាងឲ្យការនាំចេញប្រមាណ ៦% នៃការនាំចេញផលិតផលទូទាំងប្រទេសកម្ពុជា។
លោកបញ្ជាក់បន្ថែមថា ដោយមានបំណងចង់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការងារមនុស្សធម៌ តំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group បានសហការជាមួយអាជ្ញាធរមីន គាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា និងជ្រើសរើសយកខេត្តស្វាយរៀងជាអាទិភាព។

ក្នុងសម្តេចតេជោនាយករដ្ឋមន្រ្តី លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំលោក Clement Yang និងលោក Larry Kao សម្រាប់តំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group ដែលបានចូលរួមផ្តល់ឱកាសការងារយ៉ាងច្រើន និងលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងដល់ប្រជាជនខ្មែរ ជាពិសេសបានចូលរួមប្រែក្លាយតំបន់ស្ងប់ស្ងាត់ និងវាលស្រែនៅក្រុងបាវិត ទៅជាតំបន់សំបូរទៅដោយរោងចក្រ មានភាពអ៊ូអរ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។

លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងថា “ការវិនិយោគទាំងនេះបានដំណើរការជោគជ័យ គឺដោយសារការយកចិត្តទុកដាក់ខ្ពស់ និងការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកនូវសុខសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយពាសពេញផ្ទៃប្រទេស មិនត្រឹមតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវឱកាសវិនិយោគយ៉ាងច្រើនជាមួយនឹងកម្លាំងពលកម្មសំបូរបែបសម្រាប់ការទាក់ទាញ និងការសម្រចចិត្តរបស់អ្នកវិនិយោគគិន។
លោកបន្តទៀតថា សុខសុវត្ថិភាពសម្រាប់ការវិនិយោគ ក៏មានការចូលរួមធានាពីការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ក្នុងគោលដៅបញ្ចប់ការគំរាមដោយសារគ្រាប់មីននៅកម្ពុជា ហើយប្រសិនបើយើងរួបរួមគ្នា ឆ្នាំ២០២៥ ខាងមុខ នឹងគ្មានវត្តមានគ្រាប់មីន និងគ្មានអ្នកគ្រោះថ្នាក់ដោយសារគ្រាប់មីនបន្តទៀតនៅកម្ពុជា៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


