ព័ត៌មានជាតិ
ជនពិការភាព ៥០០ គ្រួសារនៅក្រុងបាវិត ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត
នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់គ្រួសារមានជីវភាពខ្វះខាត និងជនមានពិការភាព ចំនួន ៥០០ គ្រួសារ ស្ថិតក្នុងសង្កាត់ទាំង៥ ក្រុងបាវិត តាមរយៈលោក Clement Yang ប្រធានតំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group។

លោក Clement Yang ប្រធានតំបន់សេដ្ឋកិច្ចពិសេស Manhattan បានមានប្រសាសន៍ថា ការចែកអំណោយសប្បុរធម៌នាថ្ងៃនេះ គឺជាការសម្តែងនូវការដឹងគុណដល់បងប្អូនប្រជាពលរដ្ឋក្រុងបាវិត ដែលបានបញ្ជូនសមាជិកក្រុមគ្រួសាររបស់ខ្លួន ចូលធ្វើការនៅតាមបណ្តារោងចក្រនានាក្នុងក្រុងបាវិត ជាពិសេសចូលរួមដល់ការអភិវឌ្ឍក្រុងបាវិតឲ្យមានការរីកចំរើន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណ លោក Clement Yang ដែលបានចូលរួមដល់ការអភិវឌ្ឍនៅប្រទេសកម្ពុជា និងជួយលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង តាមរយៈការផ្តល់ការងារឲ្យកម្មករប្រមាណជាង ៣៥ ០០០នាក់ ក្នុងចំណោមកម្មករជាង ៥០ ០០០ ដែលនេះជាចំនួនដ៏លើសលប់ក្នុងក្រុងបាវិត។
លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លានាថ្ងៃនេះ គឺជាការចូលរួមសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងជាការយកចិត្តទុកដាក់អំពីទុក្ខធុរៈចំពោះក្រុមគ្រួសារជួបការលំបាក និងមានជីវភាពខ្វះខាត របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេរតែងតែចាត់ទុកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺជាការលំបាករបស់សម្តេច។

លោកបន្តទៀត កម្ពុជា ក្រោមម្លប់សន្តិភាព បានបង្កើតនូវឱកាសការងារយ៉ាងច្រើន និងមានការអភិវឌ្ឍឥតឈប់ឈរ ដែលអាចឲ្យប្រជាជនខ្មែរគ្រប់រូបមានជម្រើសយ៉ាងច្រើនក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងបំពេញការងារទៅតាមបំណងប្រាថ្នាពេញចិត្ត។ ដើម្បីចូលរួមថែរក្សាសមិទ្ធផលដែលបានមកពីសុខសន្តិភាពនេះ លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ