Connect with us

ព័ត៌មានជាតិ

អត្រា​កក់បន្ទប់​ស្នាក់នៅ​កម្សាន្ត​នៅខេត្តកោះកុង​បានត្រឹម​តែ​៤០ភាគរយ

បានផុស

នៅ

អត្រាភ្ញៀវទេសចរ​កក់បន្ទប់ស្នាក់នៅ​លេងកម្សាន្ត​លំហែកាយ​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី​ ប្រពៃណី​ជាតិខ្មែរ​ក្នុងភូមិសាស្រ្តខេត្តកោះកុង​ គឺមានត្រឹមតែជាង៤០ភាគរយ​ប៉ុណ្ណោះ។​ តាមការ​ឱ្យ​ដឹងរបស់​ប្រធានមន្ទីរទេសចរណ៍ខេត្ត ​ទំនងជាអ្នកទេសចរ​បង្វែទិសដៅ​ទៅលេង​កម្សាន្ត​នៅខេត្ត​សៀមរាប ឬខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គិតមកទល់ម៉ោងនេះ​ មន្ទីរទេសចរណ៍​ខេត្តកោះកុង​ ទទួលបានស្ថិតិទិន្នន័យថា​ មានបន្ទប់​សណ្ឋា​គារ បឹងកាឡូ រីស៊ត ​និងផ្ទះសំណាក់​ ត្រូវបានកក់ទុកត្រឹមតែ៤០ភាគរយទេ​ សម្រាប់ការស្នាក់​នៅ​លេងកម្សាន្ត​នាឱកាសពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ​ខាងមុខ​។

លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងថា បើប្រៀបធៀប​នឹងឆ្នាំ​២០១៨ អត្រាបញ្ជាកក់កន្លែងស្នាក់នៅ​មានចាប់ពី៧០ទៅ៨០ភាគរយ​ដែលជារំហូដំណើរកម្សាន្ត​របស់​ពលរដ្ឋ និងអ្នកទេសចរមកសម្រាកលំហែច្រើន។

ការដែលចរន្តភ្ញៀវទេសចរកក់បន្ទប់ស្នាក់នៅត្រឹមតែ៤០ភាគរយយ៉ាងដូច្នេះ លោក ចាន់គ្រឹះស្នា យល់​ថាទំនងជាភ្ញៀវទេសចរក្នុង និងក្រៅស្រុកបង្វែលទិសដៅធ្វើដំណើរកម្សាន្តទៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ស្របពេលខេត្តទាំង២នោះមានរៀប​ចំប្រព្រឹត្តសង្ក្រាន្តសប្បាយធំៗ​ជាច្រើន​កន្លែង។

បន្ថែមលើនេះទៀត មន្រ្តីជំនាញក៏បានណែនាំផ្សព្វផ្សាយដល់អាជីវករ សេវាករ និងប្រតិបត្តិករខាង​ផ្នែកវិស័យទេសចរណ៍នៅក្នុងខេត្តទាំងអស់ ត្រូវរៀបចំតុបតែងកែលម្អសោភ័ណ្ឌភាព បរិស្ថាន​អនាម័យ បន្តអនុវត្តវិធានការសុខាភិបាល ព្រមទាំងរក្សាតម្លៃសេវាកម្ម គុណភាពចំណីអាហារ​ឱ្យ​បាន​ល្អសុវត្ថិភាពទៅតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុង​ដាក់​ចេញ។

ខេត្តកោះកុងមានសណ្ឋាគារ បឹងកាឡូ រីស៊ត ផ្ទះសំណាក់ ក្លឹបកម្សាន្ត ភោជនីយដ្ឋាន អាហារដ្ឋាន ឌីស្កូតែក និងហាងម៉ាស្សាសរុបជិត៤០០កន្លែង។ នៅឆ្នាំ២០២១ ស្ថិតិមានភ្ញៀវទេសចរមកលេង​កម្សាន្ត​សរុប២២មឺុននាក់ ថយចុះ៥០ភាគរយ បើធៀបនឹងឆ្នាំ២០២០។ បើតាមរបាយ​ការណ៍បូក​សរុបការងាររបស់រដ្ឋបាលខេត្ត។

លោក ប្រាក់ វិចិត្រា អភិបាលស្រុកមណ្ឌលសីមា មានប្រសាសន៍ថា រដ្ឋបាលស្រុកក៏មានការ​រៀបចំ​សង្រ្កាន្តឆ្នាំថ្មីតាមរយៈការរៀបចំទីតាំងលេងរបាំល្បែងប្រជាបិយ វាយក្អម លោតបាវ ចោលឈូង ទាញព្រ័ត្រ បូមទឹកដាក់ដប ជាដើម។ កម្មវិធីសប្បាយៗនេះធ្វើ​នៅតំបន់រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ប៉ាក់ខ្លង។

ទាក់ទិននឹងបញ្ហសន្តិសុខសណ្តាប់ធ្នាប់វិញ លោក ប្រាក់ វិចិត្រ អះអាងថា លោកបានដាក់​ផែន​ការពង្រាយ​កងកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋាននៅតាមគោលដៅរមណីយដ្ឋាននានា ដើម្បីការពាររក្សា​សុវត្ថិភាពជូនពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរអំឡុងមកកម្សាន្តក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី។

ទោះយ៉ាងណា រដ្ឋបាលស្រុកមណ្ឌលសីមា ក៏ស្នើដល់ពលរដ្ឋ ភ្ញៀវទេសចរ ចូលរួមគោរពច្បាប់​ចរាចរណ៍​ទាំងអស់គ្នាបង្កគ្រោះថ្នាក់តាមដងផ្លូវសាធារណៈ។ ដោយឡែករាល់ការហូបចុកអាហាររួច ប្រមូលសំរាមដាក់ក្នុងធុងសំរាមឱ្យមានរបៀបរៀប​រយល្អជុំវិញតំបន់រមណីយដ្ឋានស្អាត ​សេវាល្អ និងសុខភាពល្អ៕

អត្ថបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២ ម៉ោង មុន

ក្រុមហ៊ុនមូលបត្រចាប់ដៃជាមួយធនាគារ ផ្ដល់សេវាឥណទាន ទាក់ទាញវិនិយោគិនអន្តរជាតិ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

TV360 byMetfone –ពិភពកម្សាន្តរំភើបជាមួយភាពយន្តបកប្រែជាភាសាខ្មែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បងខេត្តចំនួន៤

រថយន្តក្រុង
ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យរៀបចំចំណតរថយន្តក្រុងត្រៀមដឹកពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

ពន្ធរបស់អាមេរិក
ព័ត៌មានជាតិ៤ ម៉ោង មុន

ការដំឡើងពន្ធរបស់អាមេរិក ជាឱកាសសម្រាប់កម្ពុជាធ្វើពិពិធកម្មទីផ្សារ ខណៈទីផ្សារផ្សេងៗទៀតធំជាងអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម