ព័ត៌មានជាតិ
ក្រសួងទេសចរណ៍វាយតម្លៃ ខេត្តព្រះសីហនុជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ
ក្រសួងទេសចរណ៍វាយតម្លៃថា ខេត្តព្រះសីហនុជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ។
ខណៈដែលរាជរដ្ឋាភិបាលបានអះអាងថា «កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅ» នោះ ក្រសួងទេសចរណ៍ក៏បានវាយតម្លៃដែរថា «ខេត្តព្រះសីហនុ ក៏ជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ» មួយដែរនៅក្នុងប្រទេសកម្ពុជា ដែលភ្ញៀវទេសចរជាតិ-អន្តរជាតិអាចមកទស្សនា និងសម្រាកកម្សាន្តប្រកបដោយសុវត្ថិភាព និងភាពកក់ក្ដៅ។

ដើម្បីផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ទាំងនេះឱ្យកាន់តែទូលំទូលាយ លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ រួមជាមួយតំណាងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ខេត្ត អង្គភាពជំនាញជុំវិញខេត្ត រួមទាំងអាជីវករ ប្រតិបត្តិករទេសចរណ៍តំបន់ឆ្នេរក្នុងខេត្តព្រះសីហនុផងនោះ បានរៀបចំពិធីផ្សព្វផ្សាយស្តីពីការចូលរួមគាំទ្រដល់ខេត្តព្រះសីហនុជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២។
លោកអនុរដ្ឋលេខាធិការបានសង្កត់ធ្ងន់ សន្តិភាពគឺជាមូលដ្ឋានគ្រឹះ និងជាកត្តាកំណត់សម្រាប់វិបុលភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា ប្រសិនក្រសួង-ស្ថាប័នពាន់ព័ន្ធ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ខេត្ត អង្គភាពជំនាញជុំវិញខេត្ត រួមទាំងអាជីវករ ប្រតិបត្តិករទេសចរណ៍សហការចូលរួមអនុវត្តកិច្ចការងារនេះបានល្អប្រសើរ នោះនឹងរឹតតែជួយទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា និងសម្រាកកម្សាន្តក្នុងខេត្តព្រះសីហនុកាន់តែច្រើនឡើងបន្ថែមទៀត ព្រមទាំងបង្កើនជំនឿទុកចិត្តរបស់ភ្ញៀវទេសចរ និងប្រជាជនទូទៅផងដែរ។ បន្ថែមពីនេះលោកបានបានណែនាំឲ្យរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ខេត្ត អង្គភាពជំនាញ ពិសេសមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ ប្រតិបត្តិទេសចរណ៍នៅតាមឆ្នេរ-កោះជាដើម ត្រូវត្រៀមខ្លួនរួចរាល់សម្រាប់ការគ្រប់គ្រង និងទទួលទេសចរនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ និងត្រូវត្រៀមខ្លួនសម្រាប់ការរៀបចំពិធីបុណ្យសមុទ្រ ក៏ដូចជាកិច្ចប្រជុំអន្តរជាតិសំខាន់ៗកម្រិតពិភពលោកនានានៅពេលខាងមុខផងដែរ។
លោក នី ផល្លី ក៏បានផ្តាំផ្ញើដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលមានមន្ទីរ និងអង្គភាពជំនាញជាសេនាធិការ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងកាន់តែសកម្មចុះផ្សព្វផ្សាយ អប់រំ និងជំរុញដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងស្តង់ដាប្រតិបត្តិអប្បបរមា (SOP) និងវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន សំដៅលើកកម្ពស់កិត្យានុភាពខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


