ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ កំពុងរៀបចំគោលនយោបាយ និងយន្តកាច្បាប់ ដើម្បីការដោះស្រាយក្រៅប្រព័ន្ធ តុលាការឲ្យមានប្រសិទ្ធភាព
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់កម្ពុជាថ្មីថា កន្លងមកការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ តាមទម្លាប់ស្រុកតាមតំបន់ ប៉ុន្តែមិនទាន់មានជាយន្តការច្បាប់ត្រឹមត្រូវនោះទេ ហេតុនេះ ទើបតម្រូវឲ្យក្រសួងរៀបចំយន្ត ការឲ្យបានត្រឹមត្រូវ តាមបទដ្ឋានច្បាប់។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌នេះ បានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំមួយត្រូវ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដឹកនាំដោយលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួង យុត្តិធម៌ និងជាប្រធានក្រុមការងារ ដោយបានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងពិភាក្សាលើកិច្ចការពាក់ព័ន្ធមួយចំនួន ដែលត្រូវអនុវត្តក្នុងអំឡុងពេល និងក្រោយព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
លោក ជិន ម៉ាលីន ថ្លែងថា កិច្ចប្រជុំនេះ ជាការរៀបចំក្របខ័ណ្ឌគោលនយោបាយច្បាប់ យន្តការរបៀបរបបពាក់ព័ន្ធទៅដល់ការដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺធ្វើការងារទាក់ទងទៅនឹងការដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាកា តែក្រុមការងារនេះ មិនមែនចុះដោះស្រាយផ្ទាល់នោះទេ ដោយសារយើងមិនទាន់មានក្របខ័ណ្ឌគោលនយោបាយការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការនៅឡើយទេ។
បើតាមលោក ជិន ម៉ាលីន កន្លងមក គឺយើងចេះតែធ្វើតាមទម្លាប់ នៅថ្នាក់ក្រោមជាតិ តែយើងមិន ទាន់មានក្របខ័ណ្ឌច្បាប់និងគោលនយោបាយត្រឹមត្រូវ ដូច្នេះពេលនេះយើងកំពុងតែសិក្សាក្រប ខ័ណ្ឌច្បាប់ និងគោលនយោបាយផ្សេងៗពាក់ព័ន្ធទៅនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
លោក ជិន ម៉ាលីន បញ្ជាក់យ៉ាងនេះថា “ជាការអនុវត្ត ជាទម្លាប់ គឺយើងមានហើយ ដូចជាចៅហ្វាយ ស្រុក ចៅហ្វាយ ខេត្ត មេភូមិ មេឃុំ តែជាយន្តការច្បាប់ យើងមិនទាន់មាន ជាបទដ្ឋានជារបៀបរបប ដែលជាក្របខ័ណ្ឌច្បាប់ ជាគោលនយោបាយ តួអង្គដែលត្រូវដោះស្រាយជាដើម យើងមិនទាន់មានទេ គ្រាន់តែមានការអនុវត្តតាមតំបន់ ទៅតាមកន្លែងនីមួយៗប៉ុណ្ណោះ ដូច្នេះពេលនេះយើងកំពុងរៀប ចំក្របខណ្ឌច្បាប់ ក្របខណ្ឌគោលនយោបាយ ដើម្បីឲ្យមានប្រសិទ្ធភាពច្បាស់លាស់”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចេញសេចក្តីសម្រេចមួយ ស្តីពី ការបង្កើតក្រុមការងារបច្ចេកទេស រៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលក្រុមការងារនេះ ដឹកនាំដោយលោក ជិន ម៉ាលីន រដ្ឋលេខា ធិការក្រ សួងយុត្តិធម៌ ដើម្បីសិក្សាស្រាវជ្រាវ និងរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលា ការ ហើយក្រុមការងារនេះមានសមាជិកសរុបចំនួន១៥ រូប។
ក្រុមការងារនេះ មានបេសកម្ម តួនាទី និងភារកិច្ច សម្របសម្រួលរាល់សកម្មភាពនានា ជាមួយស្ថា ប័នពាក់ព័ន្ធក្នុងការអនុវត្តការងាររៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ចូល រួមផ្ដល់ប្រឹក្សានិងអនុសាសន៍ផ្សេងៗក៏ដូចជាឯកសារពាក់ព័ន្ធដើម្បីរៀបចំគោលនយោបាយដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ជាមន្ត្រីបង្គោលក្នុងការសម្របសម្រួលការរៀបចំ និងការអនុវត្តគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ទទួលអនុវត្តការងារផ្សេងៗតាមការចាត់តាំងរបស់ប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំកាលកែទម្រង់ច្បាប់ និងប្រ ព័ន្ធយុត្តិធម៌៕
កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


