Connect with us

ព័ត៌មានជាតិ

កាច់​សោ.ក ម៉ូតូ​ មិន​បាន​សម្រេច ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ចាប់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច

បានផុស

នៅ

ជនសង្ស័យ​២​នាក់​ត្រូវ​បា​ន​ប្រ​ជា​ពលរដ្ធ​ដេញ​ចាប់បា​នភ្លាមៗ ក្រោ​យ​ធ្វើស​កម្មភា​ពលួចកា​ច់សោ ក ម៉ូតូ តែមិន​បានសម្រេច ប្រគ​ល់ឲ្យកម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម​ត្ថ​កិច្ចបានឲ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់ដែល​ឃាត់​ខ្លួន​មាន​ឈ្មោះ ទី​១ឈ្មោះ ឌួង សំណាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ។ ទី​២ ឈ្មោះ ចាន់ វុទ្ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំមុខរបរ មិន​ពិតប្រាកដ ។ ចំណែក​ជនរងគ្រោះមានឈ្មោះ ស៊ុយ សុធី​តា ភេទ​ស្រី អាយុ​២០​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល ផ្លូវ​១៩៧២ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

តាម​សម្តី​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ នា​ងបាន​ទុក​ម៉ូតូរ​ប​ស់ខ្លួន​ម៉ាក ​ZOOER Xពណ៌​ក្រហម ពាក់​ស្លាក​លេខ ក្រចេះ1D-6430 នៅមុខ​ផ្ទះជួល និងបានចាក់​សោក​ត្រឹមត្រូវ ដោយរវល់​រៀបចំខ្លួន​ទៅ​សាលា។ ពេល​ក្រឡេក​មើល​ម៉ូតូ ស្រាប់តែឃើញ​ជនសង្ស័យ២​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ 1GY-9181 មកដល់​ធ្វើ​សកម្មភាព​កាច់​សោ ក​ ម៉ូតូ​របស់​នាង ទើប​ស្រែក​ឆោឡោ​ផ្អើល​ប្រជាពលរដ្ឋ ធ្វើជនសង្ស័យ​ភ័យ​ស្លន់ស្លោ ផ្តួល​ម៉ូតូ​ចោល រត់គេច​ចុះ​ទឹកស្រះ។ ស្រប​ពេល​ដែល​កម្លាំង​ល្បាត របស់​នគរបាល​ខណ្ឌ​សែន​សុខ ទៅដល់​បាន​ដេញតាម​ចាប់​ខ្លួនបាន​ទាំង​២​នាក់​ភ្លាមៗ និងដកហូត​បាន​ម៉ូតូ​១​គ្រឿង របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។​

ក្រោយ​ឃាត់​ខ្លួន​ជ​នសង្ស័យ​ទាំង​២​នាក់ ត្រូវបា​ន​នាំខ្លួន ទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញព្រហ្មទណ្ឌ​ខណ្ឌ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធីច្បាប់។ ចំ​ណែកឯ​ម៉ូតូ​ជនរងគ្រោះ ក្រោយ​ទទួល​ប​ណ្តឹង​រួច ត្រូវ​បាន​សមត្ថកិច្ច​សុំ​គោលការណ៍ ប្រ​គល់ជូន​ជនរងគ្រោះ​យ​កទៅ​ប្រើប្រាស់​វិញ​៕

អត្ថបទ ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម