សន្តិសុខសង្គម
នគរបាលស្រុកពញាក្រែក ឃាត់ខ្លួនជនសង្ស័យលួចរថយន្តបញ្ជូនទៅស្នងការខេត្ត
ត្បូងឃ្មុំ ៖ ចោរលួចរថយន្តម្នាក់អស់លក្ខណ៍ ត្រូវកម្លាំងសហការនៃនគរបាលស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្ត បានបើកប្រតិបត្តិការបង្ក្រាបយ៉ាងទាន់ហេតុការណ៍ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងបានស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ឯក ថាញ់ សុខវ៉ាត់ អធិការនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែកបានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីទទួលបណ្តឹងផ្ទាល់មាត់ពីឈ្មោះ កែវ វីរៈបុត្រ ភេទប្រុស អាយុ៣២ឆ្នាំថា មានករណី បាត់រថយន្ត មួយគ្រឿង ម៉ាក លីប្រូ ពណ៌ស ផលិតឆ្នាំ២០០២ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 2A-0812 នៅត្រង់ចំណុចក្រោយផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែករួចមក សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ជាបន្តបន្ទាប់រហូតកំណត់បានមុខសញ្ញាឈ្មោះ ភេម វុធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមនោប៊ូ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក។
លុះដល់ម៉ោង០៨ និង៤៥ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោរទិ៍ទី២ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានបើកកិច្ចសហប្រតិបត្តិការចុះចាប់ខ្លួនមុខសញ្ញាឈ្មោះ ភេម វុធ នៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិទួលវិហារ ឃុំជីរោរទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយដកហូតវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីសាកសួរ និងបញ្ជូនជនសង្ស័យទៅស្នងការខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកអធិការបានបញ្ជាក់ទៀតថា ករណីនេះក៏មានការឯកភាពពីលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានអនុញ្ញាតឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់៕
ដោយ ៖ សាន វិឡែម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


