ព័ត៌មានជាតិ
ខេត្តរតនគិរី ៖ ៣ថ្ងៃនេះ យ៉ាងហោចណាស់ មានភ្ញៀវជាតិ-អន្តរជាតិ ជិត៤ម៉ឺននាក់បានទៅលេងកម្សាន្ត
យ៉ាងហោចណាស់ មានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបចំនួន៣៩ ៤៣៥នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ មាន៣៩ ២៧២នាក់ និងភ្ញៀវទេសចរអន្តរជាតិ១៦៣នាក់ បានទៅលេងកម្សាន្តសប្បាយនៅតាមតំបន់ទេសចរណ៍ និងតាមរមណីយដ្នាននានានៅក្នុងខេត្តរតនគិរី ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២នេះ។

បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ កន្លងទៅ ចំនួនភ្ញៀវទេសចរសរុបមានការកើនឡើង២២១៣% ក្នុងនោះភ្ញៀវជាតិកើនឡើង២២១០% និងភ្ញៀវអន្តរជាតិកើនឡើង១៣៦០% ខណៈឆ្នាំ២០២១ ចំនួនភ្ញៀវទេសចរសរុបមានតែ ១ ៧០៥នាក់។ នេះតាមការឲ្យដឹងពីលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។

ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីរូបនេះបន្តថា ចំនួនភ្ញៀវទេសចរមានហក់ឡើងខ្លាំងបែបនេះ គឺដោយសារកត្តាសុខសន្តិភាព កត្តាហេដ្ឋារចនាសម្ព័ន្ធ មានការតភ្ជាប់បានល្អ ជាពិសេសនោះ គឺរាជរដ្ឋាភិបាលបានស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ជាហេតុឲ្យពួកគាត់មិនមានការភ័យខ្លាចការឆ្លងជំងឺកូវីដ-១៩។ ម្យ៉ាងទៀត ដោយសារពួកគាត់ខកខានមិនបានដើរលេង២ឆ្នាំមកហើយ ដោយសារវិបត្តិកូវីដ-១៩ ហើយរួមផ្សំនឹងការគិតគូរយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តដែលមានលោក ញ៉ែម សំអឿន ជាអភិបាលខេត្ត បានរៀបចំរចនាសម្ព័ននានាក្នុងខេត្តបានល្អ និងរៀបចំឲ្យមានព្រឹត្តិការណ៍សង្រ្កាន្តផងដែរ ទើបមានលំហូរភ្ញៀវទេសចរទៅមកលេងកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល ៣ថ្ងៃនេះ មានការហក់ឡើងគួរឲ្យមោទនៈ។

ដោយឡែក លោក ងិន ណែល អភិបាលក្រុងបានលុង ក៏បានលើកឡើងផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃមកនេះ រដ្ឋបាលខេត្ត បានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តរតនគិរី នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ប្រកបដោយភាពជោគជ័យ ដោយមានប្រជាពលរដ្ឋប្រមាណ ៥២ ៦៨៦នាក់ បានចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការសង្រ្កាន្ដរយៈពេល៣ថ្ងៃនេះ។

លោកថា ពួកគាត់ពិតជាមានភាពសប្បាយរីករាយជាមួយនឹងការរាំលេងកម្សន្ត ការលេងល្បែងប្រជាប្រិយល្បែងកម្សាន្តផ្សេងៗជាច្រើន ជាពិសេសទៀតនោះ ក៏មានលេងប៉ាតម្សៅ លេងបាញ់ទឹក និងបាញ់ពពុះទឹក ដ៏គួរឲ្យទាក់ទាញ និងពេញនិយមពីមនុស្សរាប់ម៉ឺននាក់ ចូលរួមលេងកម្សាន្តសប្បាយយ៉ាងត្រជាក់ចិត្តក្នុង១ថ្ងៃៗ ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំខេត្ត ក៏បានចូលរួមលេងល្បែងប្រជាប្រិយជាមួយបងប្អូនប្រជាពលរដ្ឋ និងរាំលេងកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រៃលេង ក្រោមម្លប់សន្តិភាព និងមានការអភិវឌ្ឍន៍ ដែលធ្វើឲ្យប្រជាពលរដ្ឋមានភាពជឿទុកចិត្ត៕
ដោយ ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


