ព័ត៌មានជាតិ
ពលរដ្ឋជាង ៥ ម៉ឺននាក់ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ កំលុងបុណ្យចូលឆ្នាំខ្មែរ
នៅក្នុងកំលុងពេលឈប់សម្រាកបុណ្យចូលឆ្នាំថ្មីនេះ មានប្រជាពលរដ្ឋប្រមាណជាង ៥ ម៉ឺននាក់បាននាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងនោះអ្នកទៅចាក់ដូសជំរុញមានច្រើនជាងគេ រហូតដល់ទៅជាង ៤ ម៉ឺននាក់។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់អនុគណៈកម្មការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ មានប្រជាពលរដ្ឋចំនួន ៥១ ៥៩៦ នាក់បានទៅចាក់វ៉ាក់សាំងនៅតាមតំបន់រមណីដ្ឋាន និងទីវត្តអារាមនានាដែលក្រុមគ្រូពេទ្យបានរៀបចំ។ ក្នុងនោះអ្នកទៅចាក់ដូសទី ១ មានចំនួន ៥ ១០៥ នាក់ អ្នកទៅចាក់ដូសទី២ មានចំនួន ៦ ៣២៧ នាក់ អ្នកទៅចាក់ដូសទី៣ មានចំនួន ២៧ ៩៩០ នាក់ និងអ្នកទៅចាក់ដូសទី៤ មានចំនួន ១២ ១៧៤ នាក់។

របាយការណ៍ដដែលបានបន្តថា ក្នុងចំណោមអ្នកទៅចាក់ ៥១ ៥៩៦ នាក់ ក្នុងនោះអ្នកទៅចាក់ដូសជំរុញមានច្រើនជាងគេមានរហូតដល់ទៅចំនួន ៤០ ១៦៤ នាក់។
គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ការចាក់វ៉ាក់សាំងសរុបនៅទូទាំងប្រទេសបានចំនួន ១៤ ៨៥៥ ១០៨ នាក់ ស្មើនឹង ៩២,៨៤% បើធៀបនឹងប្រជាពលរដ្ឋសរុប ១៦ លាននាក់ ក្នុងនោះអ្នកចាក់ដូសទី២ មានចំនួន ១៤ ១១០ ៩០៥ អ្នកចាក់ដូសទី៣ មានចំនួន ៨ ០៩៦ ១៦២ នាក់ និងអ្នកចាក់ដូសទី៤ មានចំនួន ១ ២៣២ ១៤៤ នាក់។

គួររំលឹកថា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ អញ្ជើញទៅចាក់នៅតាមមូលដ្ឋានសុខាភិបាលសាធារណ: ដែលផ្តល់សេវាចាក់ជារៀងរាល់ថ្ងៃ និងនៅតាមទីតាំងកម្សាន្ត ឬវត្តអារាមមួយចំនួនដែលរៀបចំឡើងដោយរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា ឆ្នាំ២០២២៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


