ព័ត៌មានជាតិ
ទំហំទឹកប្រាក់ជាង ៥៥០លានដុល្លារ បានសាយភាយចូលចរន្តសេដ្ឋកិច្ចជាតិពីការចំណាយរបស់ពលរដ្ឋថ្ងៃចូលឆ្នាំ
អ្នកនាំពាក្យក្រសួងទេសចរណ៍ ធ្លាប់បានប្រាប់កម្ពុជាថ្មីថា តាមការប៉ាន់ស្មាន ភ្ញៀវទេសចរជាតិ ចំណាយអស់ប្រមាណខ្ទង់ ៥០ដុល្លារ ក្នុង១នាក់ ខណៈភ្ញៀវបរទេសអាចចាយអស់រហូតដល់ជិត ១០០ដុល្លារ ក្នុងការដើរកម្សាន្តថ្ងៃចូលឆ្នាំខ្មែរ។

បើតាមការគណនាចំនួនភ្ញៀវទេសចរ ចេញដើរកម្សាន្តរយៈពេល ៣ថ្ងៃ បូករួមទាំងថ្ងៃអាទិត្យមួយថ្ងៃទៀត សរុបចំនួន ៥.១៧៥.៧៥៤ នាក់នោះ មានន័យថា ទំហំទឹកប្រាក់ប្រមាណជាង ៥៥០លានដុល្លារ បានសាយភាយចូលចរន្តសេដ្ឋកិច្ចជាតិ ពីការចំណាយរបស់ពលរដ្ឋនេះ។
ប៉ុន្តែចំនួនពិតអាចលើសនេះ។ ជាក់ស្តែង យោងតាមការសាកសួរ និងស្ទង់មតិបឋម របស់ក្រសួងទេសចរណ៍ ចំពោះគ្រួរសារមួយ ដែលមានគ្នា ៥នាក់ ធ្វើដំណើរកម្សាន្ត ឆ្ងាយពីផ្ទះ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ ពួកគេបានចំណាយមិនតិចជាង ៥០០ដុល្លារទេ ( គិតរួមទាំងចំណាយស្នាក់នៅ ហូបចុក ធ្វើដំណើរ(ចាក់សាំង) រួមទាំងការទិញទំនិញផ្សេងៗ រៀបចំ រណ្តាប់ បង្សកូល និងចង្ហាន់ទៅវត្តផង) ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ លោកថា តាមបណ្តាសណ្ឋាគារ ប៊ូទីក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗស្ទើរគ្រប់ខេត្ត ដែលមានលទ្ធភាពបើក អាជីវកម្មឡើងវិញនោះ បានទទួលការកក់ពេញស្ទើរ ១០០%។
ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងថ្ងៃចូលឆ្នាំ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគេភាគច្រើនបានរៀបចំម្ហូបអាហារ ដោយខ្លួនឯងសម្រាប់បរិភោគតាមផ្លូវ។
លោករដ្ឋមន្រ្តី បន្តថា វិស័យឯកជនក៏បានសម្តែងភាពរីករាយចំពោះចរន្តភ្ញៀវដ៏ច្រើនលើសពីការរំពឹងទុក នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ពិសេសការសម្រេចបានទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ និងការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវនានា។ ការជឿជាក់លើភាពស៊ាំសហគមន៍តាមរយៈការទទួលបានវ៉ាក់សាំងដូសពេញលេញ និងដូសបន្តបន្ទាប់ បានបង្កើតជាទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋក្នុងការដើរកម្សាន្តពាសពេញផ្ទៃប្រទេស ទោះបីជាពួកគេភាគច្រើន បានជ្រើសជំរើសមិនពាក់ម៉ាស់ក្តី។ ក្នុងន័យនេះ តាមការស្ទង់មតិនិងសង្កេតជាក់ស្តែង មិនមែនពួកគេមិនខ្លាចឆ្លងជំងឺកូវីដ-១៩នោះទេ តែពួកគេពិតជាមានក្តីរីករាយដែលបានដើរកម្សាន្តក្នុងឱកាសចូលឆ្នាំ ដែលខកខានរៀបចំរយៈពេល២ឆ្នាំ ហើយក៏ជឿជាក់លើប្រសិទ្ធភាពនៃវ៉ាក់សាំង និងមានទំនុកទុកចិត្តថា ប្រសិនបើមានការឆ្លង ជំងឺកូវីដ ក៏ពួកគេអាចព្យាបាលខ្លួនឯង នៅផ្ទះបានដែរ៕
អត្ថបទ៖ ទួន សុផល



-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


